កីឡាជាតិ

វិស័យកីឡាគ្រប់​ប្រភេទ​នៅ​កម្ពុជា​នឹង​មាន​សកម្មភាពឡើង​វិញ​នៅខែ​មិថុនា​នេះ​ហើយតែមានលក្ខខ័ណ្ឌ

តាម​រយៈសេច​ក្ដី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា វិស័យកីឡានានានៅ​កម្ពុជា​នឹង​អនុញ្ញាតិ​​ ឲ្យ​បើក​ការ​ប្រកួត​ឡើង​វិញ​ចាប់​ខែ​មិថុនាខាង​មុខ​នេះ​ត​ទៅ ​ខណៈ​ការ​បើក​នេះ​នឹង​ធ្វើ​ជា​ជំហានៗ​ហើយ​រក្សា​ខ្ជាប់​ខ្ជួន​នូវ​បទ​បញ្ជាថ្មី​ ដើម្បី​រក្សាមិន​ឲ្យ​មន​ការឆ្លងវីរុសកូវដី១៩។

តាម​រយៈ​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃទី​២២​ខែ​ឧសភាឆ្នាំ​២០២០​នេះ​ ក្រសួងសុខាភិបាលតម្រូវ​ឲ្យ​សហព័ន្ធកីឡាជាតិ​នានា​គោរព​លក្ខខ័ណ្ឌ​៤​យ៉ាង ​ដែល​មាន​ចែងក្នុង​សេច​ក្ដី​ប្រកាស។ ក្នុង​នោះគឺ៖”​អនុញ្ញាតិ​ឲ្យ​បើកការ​ប្រកួតជា​ផ្លូវ​ការ​របស់​សហព័ន្ធកីឡាជាតិ​ដោយ​មិន​មាន​អ្នក​ទស្សនាផ្ទាល់ ដែល​មានតែកីឡាករ កីឡាការិនី​និង​មន្រ្តី​បច្ចេកទេស​នានាមិនឲ្យ​លើស​ពី​១០០នាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​សហព័ន្ធកីឡាជាតិ​នីមួយៗ​និង​អនុវត្តន៍​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល”។

“អនុញ្ញាតិ​ឲ្យ​មាន​ការប្រមូលផ្ដុំការ​ហ្វឹកហាត់​កីឡាករ​ជម្រើស​ជាតិ​ឡើង​វិញ ក្រោម​ការ​គ្រប់គ្រងរបស់​ក្រសួងអបរំ យុវជន​និង​កីឡាករ​ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​វិធាន​ការ​របស់ក្រសួងសុខាភិបាល​ដើម្បី​ទប់​ស្កាត់​ការឆ្លង កូវីដ១៩​ដែល​អាច​ឲ្យ​មាន​ការ​ឆ្លង​ជា​រលកទី​២”។

មួយវិញ​ទៀត! មុន​នឹង​បើក​ដំណើរការ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ឬ​ហ្វឹកហាត់​ត្រូវ​ធ្វើ​ការ​លាងដៃនិង​សាប៊ូ អាល់កុល ពាក់ម៉ាស វាស់កម្ដៅ​និង​ថែរក្សា​អនាម័យដទៃ​ទៀត​ឲ្យ​បាន​ខ្ជាប់ខ្ជួន។​ខាង​ក្រោម​នេះ​ជាសេច​ក្ដី​ប្រកាស​ពេញ​ទាំងស្រុង៖

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628