បាល់ទាត់

Do Hung Dung: ហេតុអ្វីវៀតណាម ត្រូវយកថៃជាគំរូ? តើថៃបានឈានដល់កម្រិតកំពូលអាស៊ីឬនៅ?

ខ្សែបម្រើជម្រើសជាតិវៀតណាម Do Hung Dung បានបញ្ចេញទស្សនៈរបស់ខ្លួន ប្រឆាំងនឹងមតិអ្នកគាំទ្រមួយចំនួនធំ ដែលជារឿយៗកន្លងមក តែងតែលើកឡើងឲ្យ វៀតណាម ត្រូវពង្រឹងអភិវឌ្ឍន៍វិស័យបាល់ទាត់ដោយយក ថៃ ធ្វើជាគំរូ ប៉ុន្តែកីឡាកររូបនេះបែរជាលើកគំរូភាពពី កូរ៉េខាង និងជប៉ុន វិញ។

កីឡាករវ័យ ២៦ឆ្នាំរបស់ក្លិប Ha Noi FC ខាងលើបានផ្តល់កិច្ចសម្ភាសជាមួយកាសែត VNExpress កំឡុងសម័យកាលសម្រាកពីបាល់ទាត់ដោយសារជំងឺ COVID-19 បានឲ្យដឹងថាៈ

៉ មនុស្សជាច្រើនតែងតែគិតថាពិភពបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ នៅមានកម្រិតទាបជាងគេក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្នមិនដូចអ្វីដែលការគិតនោះទេ។ បាល់ទាត់ក្នុងតំបន់នេះបានផ្លាស់ប្តូរច្រើនណាស់។ សម្រាប់លីគបាល់ទាត់ថៃ ប្រហែលជាអាចចាត់ទុកថាមានលក្ខណៈអាជីពជាងគេក្នុងតំបន់។ ប៉ុន្តែនិយាយឲ្យស្មោះត្រង់! ខ្ញុំខ្លួនឯងមិនដែលបានយកបាល់ទាត់ថៃ ធ្វើជាគំរូនោះឡើយ។ ហេតុអ្វីពួកយើងមិនសម្លឹងទៅមើលបាល់ទាត់ កូរ៉េខាងត្បូង ឬជប៉ុន? តើ ថៃ ត្រូវចាត់ទុកជាក្រុមកម្រិតកំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយឬនៅ? ពួកយើង (វៀតណាម) ត្រូវមានគោលដៅឲ្យក្លាយជាក្រុមមានកម្រិតប្រកួតប្រជែងនៅក្នុងទ្វីប (អាស៊ី) ដូច្នេះហើយ ហេតុអ្វីពួកយើងត្រូវសម្លឹងមើល ថៃ ជាគំរូ?  ៉ 

គួរឲ្យផងថាកីឡាករ Do Hung Dung គឺជាសមាជិកនៃក្លិប Ha Noi FC និងធ្លាប់ជួយក្លិបនេះគ្រងជើងឯកលីគកំពូលវៀតណាម ៣សម័យកាល។ ខណៈក្នុងជម្រើសជាតិវិញ ធ្លាប់រួមចំណែកលើកពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ កន្ងងទៅ ហើយក៏ជាកីឡាករលើសអាយុដែលលោក Park Hang-Seo ពេញចិត្តជ្រើសរើសទៅចូលរួមដណ្តើមបានមេដាយមាសនៃព្រឹត្តិការណ៍ SEA Games កន្លងទៅឆ្នាំ២០១៩ ថែមទៀត៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628