បាល់ទាត់

ដំណឹង​ល្អ​! រដ្ឋាភិបាល​អេស្ប៉ាញបើកភ្លើងបៃតងឲ្យ La Liga លេង​ឡើង​វិញហើយ

នាយករដ្ឋមន្រ្តី​អេស្ប៉ាញលោក Pedro Sanchez បាន​បើកភ្លើងខៀវ​ឲ្យ​ក្របខ័ណ្ឌបាល់ទាត់​កំពូល​អេស្ប៉ាញ La Liga លេង​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​០៨​ខែ​មិថុនា​ខាង​មុខ​នេះ​បន្ទាប់​ពី​ស្ថានភាពការ​រីករាលដាល​នៃ​វីរុសកូវីដ១៩បាន​ធូរស្រាលច្រើន​ហើយ​មក​នោះ។

ពាន​រង្វាន់លីគ​ធំ​ជាង​គេ​ក្នុង​ប្រទេស​អេស្ប៉ាញ​ត្រូវ​ផ្អាក​កាល​ពី​ពាក់កណ្ដាល​ខែ​មីនា​ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវ៉ូណា។ អេស្ប៉ាញ​គឺ​ជា​ប្រទេស​មួយ​ដេល​ទទួល​រងប៉ះពាល់​ដោយ​ជំ​ងឺ​នេះ​ខ្លាំង​ជាមួយដែរ​ប៉ុន្តែ​មក​ដល់​ពេល​ស្ថានភាព​នៃការ​ឆ្លង​ហាក់​មាន​សភាព​ប្រសើរ​ឡើង​វិញហើយ។

ពេល​ផ្អាក​លីគ​ក្រុម Real Madrid តាម​ពី​ក្រោយ​ Barcelona ២​ពិន្ទុ​ឈរ​លេខ​២​ក្នុង​តារាង​ La Liga មាន​៥៦​ពិន្ទុ​ ខណៈ​ដែល Barca មាន​៥៨​ពិន្ទុ​ហើយ​ក្រុម​ទាំងពីរ​ឆ្លង​កាត់២៧​ប្រកួត​ដូចគ្នា។ ក្លិប​មួយចំនួន​បាន​ចូល​ម​ក​ហ្វឹកហាត់​លើ​ទីលានតាំងពី​សប្ដាហ៍​មុន​ដើម្បី​ត្រៀម​ការ​ប្រកួត​ដេល​ខិត​ជិត​មក​ដល់​នេះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628