បាល់ទាត់

ក្លិបលីគថៃ ទទួលប្រាក់ឧបត្ថម្ភជាងមួយម៉ឺនដុល្លារពីរដ្ឋាភិបាលទប់ទល់វិបត្តិកូវីដ១៩

ក្លិបសមាជិកលីគកំពូលថៃ ( Thai Premier League ) នឹងទទួលបានប្រាក់សង្គ្រោះចំនួន១៥៧០០ដុល្លារ ពីអាជ្ញាធម៌កីឡារបស់ថៃ ដើម្បីសម្រួលការលំបាកអំឡុងវិបត្តិកូវីដដែលកំពុងអូសបន្លាយជាង៣ខែមកនេះ។

ការប្រកាសនេះ ធ្វើឡើងដោយប្រធានសសមាគមន៍បាល់ទាត់ថៃលោក Somyot Poompanmoung នៅថ្ងៃសន្និសីទបើកការប្រកួតលីគកំពូលឡើងវិញ នាថ្ងៃទី១២ ខែកញ្ញាខាងមុខ។

« អំឡុងពេលពិបាកដោយសារឥទ្ធិពលនៃជម្ងឺកូវីដ១៩នេះ អាជ្ញាធម៌កីឡានឹងផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិក T1 ចំនួន ៥០ម៉ឺនបាត» នាយឧត្តមសេនីខាងលើបញ្ជាក់។

លីគកំពូលថៃ បានប្រកាសសម្រាកបន្ទាប់ពីប្រកួតបាន៤សប្តាហ៍ មុនពេលផ្ទុះឡើងនៅជម្ងឺកូវីដ១៩។ បើនិយាយពីដំណឹងនៃការត្រឡប់មកវិញមុនកាលកំណត់ទំនងពិបាកបន្តិច ត្បិតរដ្ឋាភិបាលបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន១ខែទៀត។ ម្យ៉ាងទៀត ក៏មានរឿងមិនយល់ស្របគ្នារវាង FA និងរដ្ឋ អំពីអ្នកទស្សនាផ្ទាល់។ សហព័ន្ធថៃ បានស្នើឲ្យអ្នកគាំទ្រអាចចូលទស្សនាបាន បើមិនដូច្នោះក្លិបនឹងខាតបង់ដល់ទៅ១៥០លានដុល្លារឯណោះ។ រដ្ឋាភិបាល បង្ហាញជំហរមិនគាំទ្រសំណើរនេះឡើយ។

T1 បច្ចុប្បន្ន Bangkok United កំពុងឈរកំពូលតារាងមាន១២ពិន្ទុ ខណៈ Samut Prakan City,Rayong, Trat នៅតំបន់កាត់ចោល។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628