កីឡាជាតិ

លោក​គ្រូ​ Lee បន្ទោស​គុណភាពស្មៅ​លើទីលាន​បណ្ដាលឲ្យ HAGL ចេញពី​ពាន National Cup

Hoang Anh Gia Lai ពិត​ជា​ខក​ចិត្ត​ដែល​រង់​បរាជ័យ​ក្រោម​ថ្វី​ជើង Nam Dinh. ក្នុង​លទ្ធផល​២​ទល់​០​នៅ​កីឡដ្ឋាន Thiên Trường Stadium ក្នុង​ពាន​រង្វាន់ Nations Cup កាល​ពី​ម្សិលមិញ។

ជាមួយ​នឹង​ការ​ចំ​ដ៏​ប្រុងប្រយ័ត្នលើក​ចុង​ក្រោយ លោក Lee Tae Hoon និង​ក្រុម​គ្រូ​ជំនួយ​របស់​គាត់​បាន​រំពឹង​ថា​អាច​កក់​កៅអី​បន្ត​ទៅ​មុខ​ទៀត ប៉ុន្តែ​ការ​ស៊ុត​បញ្ជូល​ទី​២​គ្រាប់​របស់ Rafaelson និង Mai Xuan Quyet ធ្វើ​ឲ្យ​ក្រុមរបស់​លោកធ្លាក់​ចេញ​ពី​ពាន​នេះ​បាត់​ទៅ​ហើយ។

ក្នុង​ការ​ប្រកួត​នេះ! HAGL មិន​អាចលេង​បាន​តាម​ការ​គ្រោង​ទុក នោះ​ទេ ពេល​ដេល​ពួក​គេ​ស្ថិតក្នុិង​គំនាប​វាយ​សម្រុក​របស់​ក្រុម​ម្ចាស់​ផ្ទះ​ហើយ​បាល់​ផ្លាស់ទី​​មិន​ចំ​គោល​ដៅ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង់និង​បញ្ជូន។ និយាយក្រោយ​ចប់​ការ​ប្រកួត! លោក Lee Tae Hoon មិន​សប្បាយចិត្ត​ជាមួយ​គុណភាព​កីឡដ្ឋាន Thien Truong​នោះ​ទេ។

“វា​ពិបាក​ស្វែង​រក​ហេតុផលសមស្របសម្រាប់​បរាជ័យ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ទីលាន​មិន​ល្អ​សម្រាប់​កីឡាកររបស់ HAGL នោះ​ទេ ដោយ​ពួក​គេ​មិន​អាច​លេង​តាម​ការ​រៀប​ចំ​របស់យើង​បាន។ វា​ជា​ផ្នែកមួយ​នៃហេតុផលដែល​យើង​ចាញ់”។

“HAGL មាន​កីឡាករ​របួស​មួយចំនួន​ដែល​ធ្វើ​ឲ្យ​កីឡាករ​ទាំងអស់​លេង​មិន​បាន​ពេញ​លេញ​ ប៉ុន្តែ​យើង​ជួយកីឡាករឲ្យ​រីកចម្រើន​បាន​ច្រើន​ជាង​នេះ”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី! លោក Lee សរសើរ​ក្រុម​ម្ចាស់​ផ្ទះ​ដែល​ទទយល​បាន​ជ័យជម្នះ ពិសេស​ទម្រង់​លេងរបស់​ក្រុម​និង​ការត​តស៊ូ​លើ​វាល​ស្មៅ​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ឯង។

” Nam Dinh ជា​ក្រុម​ម្ចាស់ផ្ទះ​ហើយ​ពួក​គេ​លេង​បាន​ល្អណាស់​នៅ​ថ្ងៃនេះ។ ​ពួក​គេ​សម​ទទួល​បាន​ជ័យជម្នះ​នេះ​ហើយ”។

ជាមួយនឹងការបរាជ័យនេះក្រុម HAGL មិនអាចឈានដល់គោលដៅរបស់ខ្លួននោះ​ទេ យ៉ាងហោចណាស់នឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួត National Cup ឆ្នាំនេះ។ ទន្ទឹមនឹងនេះ! ការបរាជ័យក៏បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់គ្រូនិង​កីឡាករផងដែរគឺលោក Lee Tae Hoon នៅពេលដែលពួកគេលេងបានយ៉ាងល្អនៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ V-League 2020 ២​ប្រកួតដំបូង​មុន​ពេល​ផ្អាកសកម្មភាពបាល់​ទាត់។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628