បាល់ទាត់

Muangthong United គ្រោងលក់ Dang Van Lam និង​កីឡាករបរទេស​ផ្សេង​ឲ្យ​អស់​ពី​ក្លិប

ដោយ​សារ​ពិបាកផ្នែក​ហិរញ្ញវត្ថុ! Muangthong United មាន​គម្រោង​លក់​អ្នក​ចាំ​ទី Dang Van Lam និង​កីឡាករកូតាបរទេស​ទាំងអស់​ដែល​ក្នុង​ក្រុម​បច្ចុប្បន្ន។

ការ​ប្រកួតប្រជែង​ក្នុង​ Thai League 2020 រំពឹង​ថានឹង​ត្រឡប់​មក​វិញ​នៅ​ខែ​សីហា។​នេះ​បាន​ធ្វើ​ឲ្យ​ក្លិបជា​ច្រើន​ជួបប្រទះបញ្ហាពិបាក​ហើយ Muangthong United ក៏​មិន​ខុស​ពី​ក្លិប​ដទៃ​ទៀត​ដែរ។ ដើមឡើយ! ថ្នាក់​ដឹកនាំ SCG លើកកិច្ចព្រមព្រៀងកាត់បន្ថយប្រាក់ខែរបស់កីឡាករម្នាក់ៗ ៣០ ភាគរយ។ ទោះយ៉ាងណាក្ដី! ដោយសារតែចំណូលធ្លាក់ចុះយ៉ាងខ្លាំងមឿងថងនៅតែជួបការលំបាកជាច្រើន។

ដើម្បីដោះស្រាយស្ថានការណ៍នេះ Muangthong United បានផ្តល់ភ្លើងខៀវដល់​កីឡាករបរទេសរកកន្លែងថ្មី រួមទាំងអ្នកចាំទី Dang Van Lam ផង​ដែរ។ កីឡាករជម្រើសវៀតណាមរូបនេះត្រូវបានអនុញ្ញាតឱ្យចរចាជាមួយក្លិបផ្សេងទៀត ហើយ Maungthong នឹងយល់ព្រមឱ្យគាត់ទៅ ប្រសិនបើគាត់ទទួលបានការផ្តល់ជូនសមរម្យ។

កាលពីដើមខែមេសា នាយកប្រតិបត្តិក្លិប លោក Ronan Ritsuwaja បានបញ្ជាក់ថាក្រុមនឹងលក់ដាច់វ៉ាន់ឡាំប្រសិនបើទទួលបានតម្លៃសមរម្យ។ បច្ចុប្បន្នកិច្ចសន្យារបស់អ្នកចាំទីរូបនេះជាមួយ Maungthong នៅតែមានសុពលភាពរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២១ ។

ប្រសិនបើគាតបន្តលេងនៅលីគកំពូលថៃ Dang Van Lam មិនអាចចូលរួមព្រឹត្តិការណ៍ AFF Cup 2020 នៅចុងឆ្នាំនេះបានទេ។ ព្រោះនេះជាការប្រកួតក្រៅប្រព័ន្ធ FIFA អីចឹង​ហើយ​ក្លិបដែល​ជា​ម្ចាស់​របស់​អ្នក​ចាំ​ទី​រូបនេះ​មាន​សិទ្ធិមិន​បញ្ចេញកីឡាករទៅ​ជម្រើស​ជាតិ​របស់​ពួក​គេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628