បាល់ទាត់

គ្រូ​បង្វឹក​ក្លិប Port FC ថា​លោក​មិន​ធានា​ Adisorn បាន​លេងក្នុង​ជម្រើស១១នាក់​នោះ​ទេ

គ្រូ​បង្វឹក​ក្លិប​ Port FC លោក Jadet Meelarp បាន​និយាយ​ថា​ខ្សែការពារ​ Adisorn Promrak  នឹង​មិន​ធានា​បាន​កៅអី​ជម្រើសដំបូង​នោះ​ទេ​ពេល​ដែល​រូប​គេ​ចាកចេញ​ពី​ក្លិបលេង​នៅ​ក្របខ័ណ្ឌ Thai League 1  SCG Muang Thong United ។

ខ្សែ​ការពារ​ជម្រើស​ជាតិ​ថៃ​ Adisorn បាន​ផ្ទេរ​មក​លេង​នៅ​ Port FC ជោគជ័យ​ហើយុ​កាល​ពី​ថ្ងៃ​សុក្រ។ លោក​ Jadet បាន​អះអាង​ថាការ​បន្ថែម​កីឡាករ​ជម្រើស​ជាតិ​ថៃ​រូបនេះ​នឹងពង្រឹង​តំបន់​ការពាររបស់ Port ប៉ុន្តែ​កីឡាករ​វ័យ២៦ឆ្នាំ​នឹង​មិន​អាច​ហាក់​ទៅ​អង្គុយកៅអី​ជម្រើសដំបូអ​១១​នាក់​ពេល​ដែលលីគបើក​វិញ​នៅ​ខែ​សីហា។ លោក Jadet បាននិយាយថា៖

“យើងនឹងត្រូវរង់ចាំមើលថា តើគាត់ធ្វើយ៉ាងដូចម្តេចអំឡុងពេលហ្វឹកហាត់ជាមួយក្រុម។ គ្មាននរណាម្នាក់ត្រូវបានធានាកៅអីជម្រើសដំបូងនៅចំណុចនេះទេ ហើយក្នុងនោះរួមមានកីឡាករដូចជា Elias Dolah និង David Rochela ជាដើម” ។

គ្រូ​បង្វឹក​រូបនេះបន្ថែម​ទៀត​ថា ក្រុម​កីឡាកររបស់ Port FC នឹង​ត្រឡប់​មកន​ហ្វឹកហាត់​វិញ​ក្នុង​ខែ​កក្កដា​។​ពួក​គេ​នឹងមាន​ពេលវេលា​៦​ទៅ​៨សប្ដាហ៍​ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឡើង​វិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628