បាល់ទាត់

បើ​ទៅ​ដល់ Liverpool តើ Adama Traore នឹង​ពាក់អាវលេខប៉ុន្មាន?

ក្រុម​ហង្សក្រហម​ Liverpool ត្រូវ​បាន​គេ​រាយការណ៍ថា ​កំពុង​តែ​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធស្លាប Adama Traore របស់​ក្លិប Wolverhampton Wanderers ​ហើយ​ពួក​គេ​បាន​ផ្ដល់​ជម្រើស​ឲ្យ​យក​លេខ​អាវ​ដែល​ខ្លួន​ពេញ​ចិត្ត​ពេល​ផ្ទេរ​មក​បាន​សម្រេច។

លោក Jurgen Klopp មាន​បំណង​បន្ថែម​កីឡាករ​ល្អ​ក្នុងតំបន់​ប្រយុទ្ធ​ ជា​ជំនួយ​ដល់​ខ្សែ​ប្រយុទ្ធទាំងបី​ Mohamed Salah, Roberto Firmino និង Sadio Mane ខណៈ​ដែលខ្សែប្រយុទ្ធ Timo Werner របស់​ក្លិប RB Leipzig ក៏​មាន​ទំនាក់​ទនង​ជាមួយ Livepool ខ្លាំង​ដែរ។ ប៉ុន្តែ​ពេល​នេះ Traore បាន​ក្លាយ​ជា​គោលដៅ​ចម្បង​របស់​ហង្ស​​មួយរយៈកាលចុងក្រោយនេះ ស្រប​ពេលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ​ក៏មាន​ទំនាក់​ទនង​ជាមួយ Real Madrid, Barcelona និង Manchester United ផង​ដែរ។

ចុះ​បើ​រូប​គេ​ទៅ​ដល់​កីឡដ្ឋាន Anfield តើ​នឹង​ពាក់អាវ​លេខ​ប៉ុន្មាន?

រូប​គេ​អាច​នឹង​ពាក់​អាវលេខ២០​ដែល​លេខ​អាវ​ធ្លាប់​ពាក់កាល​លេង​នៅ Middlesbrough ​ប៉ុន្តែ​បច្ចុប្ប​ន្ន​អាវ​នេះ​កំពុង​កាន់​កាប់​ដោយ​ Adam Lallana ។​ប៉ុន្តែខ្សែ​បម្រើ​អង់គ្លេសរូបនេះ​នឹង​ចាក​ចេញ​ពី Liverpool ពេល​ដែល​កុងត្រារបស់​គេ​ផុត​កំណត់​នៅ​រដូវ​កាល​២០១៩/២០២០នេះហើយ​ អីចឹងអាវលេខ​២០​នឹង​ទំនេរ​សម្រាប់ Adama Traore ក្នុង​រដូវ​កាល​២០២០/២០២១។ កាល​លេង​មួយ​រយៈ​ខ្លី​នៅ Barcelona រូប​គេ​ធ្លាប់​ពាក់អាវ​លេខ​២៧ និង​២៨ ប៉ុន្តែអាវ​លេខ​២៧​កំពុងកាន់​កាប់​ដោយ​ Divock Origi​ នោះ អាវ​លេខ​២៨​ទំនេរ​សម្រាប់​គាត់។

ជាការពិតណាស់! ខ្សែបម្រើស្លាបល្បឿនលឿនរូបនេះ អាចជ្រើសរើសជ្រើសរើសលេខថ្មីដែលអាចឆ្លុះបញ្ចាំងពីសារៈសំខាន់របស់គាត់ ចំពោះក្រុមកាន់តែច្បាស់ ទោះបីជម្រើសលេខ​អាវដែលទំនេរមានតិចតួចសម្រាប់ Liverpool នាពេលបច្ចុប្បន្ននេះ។ អាវលេខ​៧​កាន់កាប់​ដោយ James Milner ហើយ​លេខ​១១​កំពុងកាន់​កាប់​ដោយ​ Salah​ហើយ​លេខ​អាវ​ដែល​មាន​ចំនួន​ទាប​ជាង​គេ​គឺ​លេខ​១៦៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628