បាល់ទាត់

អនាគតរបស់​តារាងសំណាង​ជម្រើស​ជាតិអាល្លឺម៉ង់ក្នុង World Cup 2014 នឹង​ទៅ​ជា​យ៉ាងណា ក្រោយ​គ្រូ​បង្វឹក​និយាយបែបនេះ?

” ពេល​នេះ​ខ្ញុំ​លេង​ក្បួន៣-៤-៣។ ខ្ញុំបាន​និយាយ​ជាមួយ Mario Götze ហើយ​នេះ​ពិត​ជា​សំណាង​អាក្រក់​ណាស់​ដែល​នេះ​មិន​មែន​ជា​ក្បួន​លេង​ដែល​ត្រឹម​ត្រូវ​សម្រាប់​គាត់​នេះ។​ទម្រង់​លេង​របស់​គាត់​មិន​ត្រូវ​នឹង​ក្បួន​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​និយាយ​ការពិត​ចំពោះ​គាត់”។​នេះ​គឺ​ជា​សម្ដី​របស់​លោក Lucien Favre គ្រូ​បង្វឹក​ Dortmund បញ្ជាក់​អនាគតរបស់ Mario Götze លែង​មាន​ត​ទៅ​ទៀត​ហើយ​នៅ Dortmund “។

ខណៈ​ដែលពេល​វេលានៃ​ការ​រួម​រស់​ជាមួយ ​Borussia Dortmund ​ជិត​នឹង​បញ្ចប់​ទៅ​ហើយ​នោះ Mario Götze កំពុងស្វែង​រក​ក្រុម​ថ្មី​ហើយ​បើ​តាម​កាសែត​អាល្លឺម៉ង់​រូប​គេ​អាច​នឹង​ស្វែង​រក​សំណាង​ថ្មី​នៅ​ La Liga។

៦ឆ្នាំ​បាន​កន្លង​ផុត​ទៅចាប់​តាំង​ពី​​Mario Götze ឈ្នះពាន World Cup ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុង​ប្រទេស​ប្រេស៊ីល ពេល​នោះ​គឺជា​ពេលវេលា​នៃ​អាជីពរបស់​គេ​ចាប់​ផ្ដើម​ជោគជ័យ​ប៉ុន្តែ​ពេល​នេះ​រូប​មាន​វ័យ​ត្រឹម​២៧​ឆ្នាំ​នឹង​ត្រូវ​ចាក​ចេញ​ដោយ​គ្មាន​ក្លិប​លេង។ តើ​កន្លែងណា​ជា​ទ្រនំ​ដ៏សុខស្រួល​របស់​គាត់បន្ទាប់​ពី​ Dortmund ? គ្មាននរណាម្នាក់​បាន​ដឹង​នោះ​ទេ​សូម្បី​តែ​ខ្លួន​គាត់​ផ្ទាល់។ ប៉ុន្តែ​កាសែត Bild បញ្ជាក់​ថា​ការ​លេង​នៅ​អេស្ប៉ាញ​គឺ​ជាឱកាសដែល​អាច​ទៅ​រួច។

អាជីព​របស់ Götze ឈាន​ដល់​កម្រិត​កំពូល​ពេល​ដែល​រូប​គេ​ស៊ុត​បញ្ជូល​ទី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីនឲ្យ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្រ្ត។​រដូវ​កាល​មុនៗ​រូប​គេ​បាន​ចាក​ចេញ​ពី Dortmund ទៅ​លេង​នៅ Bayern ក្រោម​ការ​ដឹកនាំរបស់​លោក Pep Guardiola ដែល​ជា​ការ​ផ្ទេរមួយ​ដ៏​ចម្រូងចម្រាស់។​រូប​គេ​ចាប់ផ្ដើម​បាន​ល្អ​នៅ Bayern Munich ប៉ុន្តែ​មិន​យូរប៉ុន្មាន​របួសចាប់​ផ្ដើម​ធ្វើ​ទុក្ខបុកម្នេញភាព​រីកចម្រើន​របស់​គាត់។​៣​រដូវ​កាល​ក្រោយ​មក បន្ទាប់​ពី​លេង​បាន​២១​ប្រកួត​ក្នុង​រដូវ​កាល​ចុង​ក្រោយ​គាត់​ត្រឡប់​មក​ Dortmund វិញ។

ការ​ត្រឡប់​មក​វិញ​គឺ​ជា​ការ​រំពឹង​ទុក​មួយ ប៉ុន្តែ​ជា​ការ​រំពឹង​ទុក​ខុស​ទាំងស្រុង។​ របួស​នៅ​តែជា​បញ្ហា​ហើយ​ការ​បង្ហាញទម្រង់​លេង​របស់​គាត់​ក៏​មិន​ដល់​កម្រិតមួយ​ដូច​ដែល Bayern ធ្លាប់​ស្រឡាញ់​គាត់​នោះ​ដែរ។

តើកន្លែងណាសក្តិសមសម្រាប់​ Mario Götze ?

១- បន្ត​លេង​នៅ Bundesliga ដដែល​តែ​ប្ដូរក្លិប

២-​ប្ដូរ​មក​លេង​នៅ Premier League ម្ដង​ទៅ

៣-​ឬ​ក៏​ផ្សងព្រេងមក​លេង​នៅ​អេរស្ប៉ាញ​ក្នុង​ក្របខណ្ឌ La Liga វិញ

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628