កីឡាផ្សេងទៀត

សហព័ន្ធ E-Sports កម្ពុជា រៀបចំវិញ្ញាសារ Mobile Legends រកជើងឯកតំណាងប្រទេសទៅប្រកួតអន្តរជាតិ

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានប្រកាសពីការរៀបចំប្រកួតពានរង្វាន់Your Home, Your Arena – Charity Cup លើវិញ្ញាសារ Mobile Legends ដោយស្វែងរកក្រុមខ្លាំងតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (AESF) ។

ការប្រកួតពានរង្វាន់ Your Home, Your Arena – Charity Cup លើវិញ្ញាសារ Mobile Legends ដែលរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ដើម្បីស្វែងរកក្រុមខ្លាំងតំណាងប្រទេសចូលរួមប្រកួតថ្នាក់អន្តរជាតិ ជាលក្ខណៈ Online ដែលផ្តួចផ្តើមឡើងដោយសហព័ន្ធ Esports អាស៊ី (AESF) ក្នុងគោលបំណងបង្កើនទំនាក់ទំនងរវាងប្រទេសជាសមាជិក បង្កើនការហ្វឹកហាត់របស់កីឡាករតាមការលេងពីផ្ទះរៀងៗខ្លួន និងការចូលរួមសប្បុរសធម៌ប្រយុទ្ធប្រឆាំងនឹង COVID-19 ។

ចំពោះកាលបរិច្ឆេទចុះឈ្មោះនឹងចាប់បើកពីថ្ងៃទី២៥ នេះដល់ថ្ងៃទី២៦ ស្អែកនេះ និងផុតកំណត់ត្រឹមវេលាម៉ោង ៥ៈ០០រសៀល ដោយបានកំណត់ក្រុមដែលចូលរួមសរុបត្រឹម ៦៤ក្រុមប៉ុណ្ណោះ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានទឹកប្រាក់ ១.៥លានរៀល រួមទាំងសិទ្ធិជាតំណាងប្រទេសកម្ពុជា ចូលរួម​ប្រកួត​​ Your Home, Your Arena – Charity Cup ៕

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចុចលើ Link ខាងក្រោមៈ

Link ទី១ 

Link ទី២ 

 

*ប្រភពៈ E-Sports Federation Cambodia ! 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628