បាល់ទាត់

ណែនាំកីឡាករអាស៊ីមានតម្លៃខ្លួនថ្លៃបំផុតទាំង ១០នាក់ក្នុងឆ្នាំ២០២០

បច្ចុប្បន្នភាពកីឡាករដែលមានសញ្ជាតិអាស៊ីជាច្រើនបានកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងវិស័យបាល់ទាត់នៅតំបន់អឺរ៉ុប។ ភាគច្រើនកីឡាករជម្រើសជាតិក្នុងតំបន់អាស៊ី ក៏ត្រូវបានធ្វើការផ្ទេរយកទៅចូលរួមជាមួយក្លិបធំៗ ក្នុងតំបន់អឺរ៉ុប និងបង្ហាញសតម្ថភាពគួរឲ្យទាក់ទាញចិត្តអ្នកគាំទ្រថែមទៀត។

ក្នុងពេលនេះក្រុមការងារ VEHA Media បានដកស្រង់កីឡាករសញ្ជាតិអាស៊ីទាំង១០ ក្នុងឆ្នាំ២០២០ ដែលមានតម្លៃខ្លួនថ្លៃបំផុត ដោយទទួលទិន្នន័យពី Transfermarkt :

១០. Wu Lei – ជនជាតិចិន – អាយុ ២៨ឆ្នាំ – ខ្សែបម្រើស្លាប – លេងនៅក្លិប RCD Espanyol (អេស្ប៉ាញ) – តម្លៃខ្លួន ៨លានអឺរ៉ូ

 

៩. Daichi Kamada – ជនជាតិជប៉ុន – អាយុ ២៣ឆ្នាំ – ខ្សែបម្រើ – លេងនៅក្លិប Eintracht Frankfurt (អាល្លឺម៉ង់) – តម្លៃខ្លួន ៨.២លានអឺរ៉ូ

 

៨. Takumi Minamino – ជនជាតិជប៉ុន – អាយុ ២៥ឆ្នាំ – ខ្សែបម្រើប្រយុទ្ធ – លេងនៅក្លិប Liverpool (អង់គ្លេស) – តម្លៃខ្លួន ១០លានអឺរ៉ូ

 

៨. Hwang Hee-Chan – ជនជាតិកូរ៉េខាងត្បូង – អាយុ ២៤ឆ្នាំ – ខ្សែប្រយុទ្ធ – លេងនៅក្លិប Red Bull Salzburg (អូទ្រីស) – តម្លៃខ្លួន ១០លានអឺរ៉ូ

 

៦. Takehiro Tomiyasu – ជនជាតិជប៉ុន – អាយុ ២១ឆ្នាំ – ខ្សែការពារ – លេងនៅក្លិប Bologna 1909 (អ៊ីតាលី) – តម្លៃខ្លួន ១៣.៥លានអឺរ៉ូ

 

៦. Lee Kang-In – ជនជាតិកូរ៉េខាងត្បូង – អាយុ ១៩ឆ្នាំ – ខ្សែបម្រើប្រយុទ្ធ – លេងនៅក្លិប Valencia CF (អេស្ប៉ាញ) – តម្លៃខ្លួន ១៣.៥លានអឺរ៉ូ

 

៦. Takefusa Kubo – ជនជាតិជប៉ុន – អាយុ ១៨ឆ្នាំ – ខ្សែបម្រើ – លេងនៅក្លិប Mallorca ខ្ចីជើងពី Real Madrid (អេស្ប៉ាញ) – តម្លៃខ្លួន ១៣.៥លានអឺរ៉ូ

 

៣. Sardar Azmoun – ជនជាតិអឺរ៉ង់ – អាយុ ២៥ឆ្នាំ – ខ្សែប្រយុទ្ធ – លេងនៅក្លិប FC Zenit (រុស្សី) – តម្លៃខ្លួន ១៥លានអឺរ៉ូ

 

២. Shoya Nakajima – ជនជាតិជប៉ុន – អាយុ ២៥ឆ្នាំ – ខ្សែប្រយុទ្ធ – លេងនៅក្លិប FC Porto (ព័រទុយហ្គាល់) – តម្លៃខ្លួន ១៦លានអឺរ៉ូ

 

១. Son Heung-Min – ជនជាតិកូរ៉េខាងត្បូង – អាយុ ២៧ឆ្នាំ – ខ្សែប្រយុទ្ធស្លាប – លេងនៅក្លិប Tottenham Hotspur (អង់គ្លេស) – តម្លៃខ្លួន ៦៤លានអឺរ៉ូ

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628