បាល់ទាត់

កីឡាករ ១៣នាក់ដែល Muangthong ផ្ទេរចេញ ៤ឆ្នាំចុងក្រោយ បានចំណូលជាង ១៧លានដុល្លារ

ប្រិយមិត្តប្រាកដជាស្គាល់ហើយនូវកិត្តិនាមក្លិបយក្សថៃ Muangthong United ដែលស្ថិតក្នុងលីគកំពូលថៃ និងធ្លាប់បង្ហាញស្នាដៃឈ្នះពានរង្វាន់ជាច្រើនផងនោះ។ ក្រឡេកមើលកីឡាកររបស់ក្លិបនេះផ្ទាល់ ក៏សុទ្ធសឹងជាកីឡាករមានតម្លៃខ្លួនគួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងតម្លៃខ្លួនកីឡាករក្នុងលីគដទៃទៀតនៃតំបន់អាស៊ីអាគ្នេយ៍យើង។

ជាជាក់ស្តែង ពេលនេះនឹងណែនាំឲ្យស្គាល់កីឡាករ ១៣នាក់ (ស្ទួន ៣នាក់) ដែលក្លិបជើងឯកលីគកំពូលថៃ ៤សម័យកាលខាងលើធ្វើការលក់ចេញក្នុងរយៈពេល ៤រដូវកាលចុងក្រោយនេះ ដែលរកចំណូលសរុបជាង ១៧.២លានដុល្លារ

រដូវកាល២០១៧ៈ

១. Cleiton Silva – សញ្ជាតិប្រេស៊ីល – ខ្សែប្រយុទ្ធ – លក់ឲ្យក្លិប Shanghai Shenxi (ចិន) – តម្លៃផ្ទេរប្រមាណ ៣.១លានដុល្លារ

 

២. Tanaboon Kesar – សញ្ជាតិថៃ – ខ្សែការពារ – លក់ឲ្យក្លិប Chiangrai United (ថៃ) – តម្លៃផ្ទេរប្រមាណ ១.៥លានដុល្លារ

 

៣. Chanathip Songkrasin – សញ្ជាតិថៃ – ខ្សែបម្រើប្រយុទ្ធ – ខ្ចីជើងទៅក្លិប Consadole Sapporo (ជប៉ុន) – តម្លៃផ្ទេរប្រមាណ ៥.៥សែនដុល្លារ

 

រដូវកាល២០១៨ៈ

៤. Kavin Thammasatjanan – សញ្ជាតិថៃ – អ្នកចាំទី – លក់ឲ្យក្លិប OH Leuven (ប៊ែលហ្ស៊ិក) – តម្លៃផ្ទេរប្រមាណ ១.៤លានដុល្លារ

 

៥. Thossawat Limwannasathian- សញ្ជាតិថៃ – ខ្សែការពារ – លក់ឲ្យក្លិប Bangkok United (ថៃ) – តម្លៃផ្ទេរប្រមាណ ៦.២សែនដុល្លារ

 

៦. Peeradol Chamrasamee – សញ្ជាតិថៃ – ខ្សែបម្រើ – លក់ឲ្យក្លិប Samut Prakan City (ថៃ) – តម្លៃផ្ទេរប្រមាណ ៥.៧សែនដុល្លារ

 

៧. Teerasil Dangda – សញ្ជាតិថៃ – ខ្សែប្រយុទ្ធ- ខ្ចីជើងទៅក្លិប Sanfrecce Hiroshima (ជប៉ុន) – តម្លៃផ្ទេរប្រមាណ ៣សែនដុល្លារ

 

៨. Bunmathan Theerathon – សញ្ជាតិថៃ – ខ្សែការពារឆ្វេង – ខ្ចីជើងទៅក្លិប Vissel Kobe (ជប៉ុន) – តម្លៃផ្ទេរប្រមាណ ៣សែនដុល្លារ

 

រដូវកាល២០១៩ៈ

៩. Chanathip Songkrasin (ស្ទួនលេខ៣) – សញ្ជាតិថៃ – ខ្សែបម្រើប្រយុទ្ធ – លក់ឲ្យក្លិប Consadole Sapporo (ជប៉ុន) – តម្លៃផ្ទេរប្រមាណ ២.៥លានដុល្លារ

 

១០. Tristan Do – សញ្ជាតិថៃ/បារាំង – ខ្សែប្រយុទ្ធស្លាប – លក់ឲ្យក្លិប Bangkok United (ថៃ) – តម្លៃផ្ទេរប្រមាណ ៧.៨សែនដុល្លារ

 

១១. Peerapat Notchaiya – សញ្ជាតិថៃ – ខ្សែការពារ – លក់ឲ្យក្លិប Bangkok United (ថៃ) – តម្លៃផ្ទេរប្រមាណ ៤.៨សែនដុល្លារ

 

រដូវកាល២០២០ៈ

១២. Bunmathan Theerathon (ស្ទួនលេខ៨) – សញ្ជាតិថៃ – ខ្សែការពារឆ្វេង – លក់ឲ្យក្លិប Yokohama F.Marinos (ជប៉ុន) – តម្លៃផ្ទេរប្រមាណ ១លានដុល្លារ

 

១៣. Heberty Fernandes – សញ្ជាតិប្រេស៊ីល – ខ្សែប្រយុទ្ធ – ខ្ចីជើងទៅក្លិប Port FC (ថៃ) – តម្លៃផ្ទេរប្រមាណ ១លានដុល្លារ

 

១៤. Teerasil Dangda (ស្ទួនលេខ៧) – សញ្ជាតិថៃ – ខ្សែប្រយុទ្ធ – លក់ឲ្យក្លិប Shimizu S-Pulse (ជប៉ុន) – តម្លៃផ្ទេរប្រមាណ ១លានដុល្លារ

 

១៥. Adisorn Promrak – សញ្ជាតិថៃ – ខ្សែការពារ – លក់ឲ្យក្លិប Port FC (ថៃ) – តម្លៃផ្ទេរប្រមាណ ៦.២សែនដុល្លារ

 

១៦. Chenrop Samphaodi  – សញ្ជាតិថៃ – ខ្សែប្រយុទ្ធ – លក់ឲ្យក្លិប Port FC (ថៃ) – តម្លៃផ្ទេរប្រមាណ ៣សែនដុល្លារ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628