បាល់ទាត់

Thitiphan ថាបាន​ Sarach Yooyen មក​លេងជាមួយ BG Pathum United ដូចខ្លាដុះស្លាប​អីចឹង

ប្រធានក្រុម BG Pathum United កីឡាករ Thitiphan Puangjanបាន​និយាយ​ថា Sarach Yooyen មក​ចូល​រួម​ជាមួយ​ខ្លួន​គឺ​រឿង​ពិត​ហើយ​រូប​គេ​ជឿ​ថានឹង​ធ្វើឲ្យ​តំបន់​បម្រើ​របស់ក្លិប​កាន់​តែ​ល្អ​ថែម​ទៀត។

មែនទែន​ទៅ! Sarach Yooyen​ប្រធាន​ក្រុម​ SCG Muangthong United បាន​ចាក​ចេញ​មក​ចូល​រួម​ជាមួយ ក្លិបមាន​កីឡដ្ឋាន​ឈ្មោះ Leo Stadium ​ហើយ​គ្រាន់​តែ​ក្លិប​មិនន​ទាន់​បាន​ប្រកាស​ផ្លូវ​ការ​ពី​ការ​ចុះ​កុងត្រា​នេះ។

Thailand Siapkan 33 Pemain Untuk Hadapi Vietnam & Indonesia | Goal.com

Thitiphan Puangjan បាន​និយាយ​ក្នុង​គេហទំព័រ Siamsport ថា៖ “ពិតណាស់! គាត់(Sarach Yooyen) គឺ​ជា​កីឡាករ​ដែល​មាន​គុណភាព​រួច​ស្រេច​ទៅ​ហើយ។ ការ​មក​ដល់​របស់​គាត់ ​នឹង​ជួយឲ្យ​តំបន់​បម្រើ​មាន​គុណភាព​ជាងមុន។ គាត់​ជា​កីឡាករ​មាន​បទពិសោធន៍ទាំង​នៅ​ក្លិប​និង​ជម្រើស​ជាតិ។ ​បាន​គាត់​លេង​ជាមួយខ្ញុំ​នៅ​តំបន់​បម្រើ​​ គាត់​នឹង​ជួយឲ្យ​យើង​មាន​ភាព​ងាយស្រួល​ក្នុង​តំបន់កណ្ដាល”។

“ពេល​នេះ!​ខ្សែ​បម្រើ​របស់ BG មាន​ខ្ញុំ​និង Sumanya Purisai ​ប៉ុន្តែ​ពួក​យើង​លេង​ក្នុង​តំណែងបម្រើប្រយុទ្ធជាជាង​បម្រើ​ការពារ។​បើ​បាន​គាត់​មក​ទៀត​នោះ​តំបន់​បម្រើកណ្ដាល ​នឹង​ល្អ​ជាង​មុនឆ្ងាយណាស់”។

Thitiphan Puangjan និង​​Sarach Yooyen​ធ្លាប់​លេង​ជាមួយ​ក្នុង​តំបន់​បម្រើ​កាល​នៅ SGC Muangthong United ហើយ​ក៏​ធ្លាប់​លេង​ជាមួយ​គ្នាជម្រើស​ជាតិ​ថៃ​ដែរ៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628