កីឡាជាតិ

ក្រសួងអប់រំអ​នុញ្ញាតឲ្យប្រកួតលីគឡើងវិញ និងជាការប្រកួតបិទទ្វារមិនមានអ្នកគាំទ្រ

ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នេះបានចេញសេចក្តីជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាជាតិទាំងអស់ ដោយអនុញ្ញាតឲ្យរៀបចំធ្វើសកម្មភាពហ្វឹកហាត់ និងធ្វើការប្រកួតលីគឡើងវិញជាជំហានៗ ។ ទន្ទឹមនឹងការអនុញ្ញាត ក្រសួង ក៏បានកំណត់លក្ខខណ្ឌតម្រូវឲ្យអនុវត្តច្បាស់លាស់ ដើម្បីធានារនូវសុវត្ថិភាព និងការចូលរួមទប់ស្កាត់ការពារពីរលកទី២ នៃជំងឹ COVID-19 តាមគោលការណ៍ ៩យ៉ាងថែមទៀត ដែលមានជាអារិ៍ដូចជា ការប្រកួតលីគតម្រូវឲ្យបិទទ្វារ (មិនមានការចូលរួមពីអ្នកគាំទ្រ) , ការប្រកួតមិនឲ្យលើសចំនួនមន្ត្រី និងកីឡាករពី ១០០នាក់ឡើងឡើយ , មិនត្រូវចាប់ដៃ ឬអោបគ្នាក្នុងការប្រកួត…៕

ខាងក្រោមជាច្បាប់ដើមរបស់ក្រសួងអប់រំ យុវជន និងកីឡាៈ 

 

*រូបភាពៈ Metfone Cambodian League ! 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628