បាល់ទាត់

មក​ដឹងតម្លៃផ្ទេរនិងប្រាក់​ឈ្នួលរបស់ Sarach Yooyen នៅ​ក្លិប​ថ្មី

ខ្សែ​បម្រើ​ជម្រើស​ជាតិថៃ Sarach Yooyen បាន​ចាក​ចេញ​ពី SCG Muang Thong United ផ្ទេរ​ទៅ​លេង​នៅ BG Pathum United រួច​ទៅ​ហើយ​កាល​ពី​ម្សិលមិញ​ខណៈ​កីឡាករ​វ័យ​២៧ឆ្នាំរូបនេះបាន​បង្ហាញខ្លួន​ជា​ផ្លូវ​ការ​និង​ទទួល​បាន​អាវលេខ​៦ប្រចាំ​ក្លិប។

តម្លៃផ្ទេរផ្លូវការ​មិន​ត្រូវ​បាន​គេ​បញ្ជេញ​ឲ្យ​ដឹង​នោះ​ឡើយ ប៉ុន្តែ​កាសែតនានា​ក្នុង​ប្រទេស​ថៃ​បាន​ទម្លាយ​ចំនួន​ទឹក​ប្រាក់​នៃ​ការ​ផ្ទេរ​និង​ប្រាក់​ឈ្នួល​ប្រចាំ​ខែរបស់​ខ្សែ​បម្រើ​រូបនេះទៀត​ផង។ កាសែត​គួរឲ្យ​ទុក​ចិត្ត​បានគឺ Bangkok post បាន​បង្ហាញថា តម្លៃផ្ទេររបស់ Sarach គឺ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ដល់​ទៅ​៣០​លាន​បាត​ហើយ​កីឡាករ​ទទួល​បាន​ប្រាក់ឈ្នួលប្រហាក់ប្រហែល៥៥ម៉ឺនបាត( 550,000 baht)​ក្នុង​មួយ​ខែពីក្លិប​ថ្មី។

Sarach គឺ​ជា​កីឡាករទី​៥​ដែល​ចាក​ចេញ​ពី Muang Thong លើ​កិច្ចសន្យាអចិន្ត្រៃយ៍​ឬ​ក៏​ខ្ចី​ជើង​ក្នុង​ឆ្នាំ​នេះ។ កីឡាករ​ដទៃ​ទៀត​បាន​ចេញ​ទៅ​លេង​នៅ Port FC ទាំង​ខ្ចី​ជើង​និង​កុងត្រា​ផ្ដាច់​មាន​ដូច​ជា៖ Adisorn Promrak, Charyl Chappuis, Heberty Fernandes (ខ្ចីជើង) និងAdisak Kraisorn (ខ្ចីជើង)៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628