បាល់ទាត់

មូលហេតុ៤យ៉ាងលោក Zinedine Zidane គួរផ្ដល់ឱកាស​និង​ទុក​ចិត្ត Brahim Diaz

យើង​បាន​ឃើញ​២​ឬ​៣​ដង​ក្នុង​រដូវ​កាល​នេះ​ដែល​លោក Zinadine Zidane គឺ​ជា​គ្រូ​បង្វឹក​ម្នាក់ដែល​ចូល​ចិត្ត​ដាក់​កីឡាករ​មាន​បទពិសោធន៍​ឲ្យ​លេង​ជាង​កីឡាករ​វ័យក្មេង​ដែល​ត្រូវ​ការ​នាទី​ ដើម្បី​រត់​លើ​ទីលាន​និង​ពេល​វេលា​ដើម្បី​អភិវឌ្ឍន៍ខ្លួន។

Luka Jovic និង Brahim Diaz បាន​ក្លាយ​ជា​ជន​រង់​គ្រោះដំបូង​គេ​នៃ​យុទ្ធសាស្រ្ត​នេះ​ហើយ​ Sergio Reguilon ​ក៏​អីចឹង​ដែរ​រហូត​ដល់​ចាក​ចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។​ប៉ុន្តែករណី​ពិសេស​របស់ Brahim Diaz លោក Zizou ត្រូវ​តែច្បាស់​ថា​គាត់សុខ​ចិត្ត​បោះ​បង់​ចោល​កីឡាករ​ដ៏​អស្ចារ្យ​ហើយ​មិ្ន​ត្រូវ​សោកស្ដាយ​ពេល​គាត់​ចាក​ចេញ។ ខាង​ក្រោម​នេះជាហេតុផល៤យ៉ាង​ដែល Brahim គួរ​តែ​រឹងមាំ​និង​បាន​ចូល​លេងញឹកញាប់​នៅ Real Madrid។

១- តួនាទីឬ​ងតំបន់លេង​របស់​គាត់៖ មាន​កីឡាករ​២​ទៅ​៣​នាក់​លេង​ក្នុងតំបន់ស្លាប​ហើយ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​រដូវ​កាល​នេះ ដូច​ជា៖ Hazard, Vinicius, Rodrygo សូម្បីតែ Iscoក៏​ដោយ។ ពួក​គេ​សុទ្ធតែ​ជា​កីឡាករ​ប្រើ​ជាង​ស្ដាំហើយ​ចូល​ចិត្ត​លេង​ក្នុង​ស្លាបឆ្វេង​ដើម្បី​ញាក់បាល់​ចូល​តំបន់កណ្ដាល។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Brahim លេង​តែ​ក្នុង​តំបន់​ស្លាបស្ដាំ​ដែល​ Real Madrid មាន​តែ​ Gareth Bale និង​ Marco Asensio។

ដូច្នេះ​យើង​អាច​ឃើញ​ថា​គាត់​អាច​លេង​បាន​ល្អបំផុត​ក្នុង​តំបន់​ប្រយុទ្ធស្លាបស្ដាំ។

២- អាយុ៖ Brahim ទើប​មានវ័យ​២០ឆ្នាំ​ ហើយ​វ័យ​នេះ​កំពុង​តែឬ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ជឿជាក់​ពី​គ្រូ​បង្វឹក ដែល​ចង់​ដាក់​ឲ្យ​រូប​គេ​លេង។ ឧទាហរណ៍! អតីតកីឡាករ​និង​គ្រូ​បង្វឹក​ Real Madrid លោក Jose Valdano បាន​ដក​មិត្តរួម​ក្រុមរបស់គាត់លោក Butragueno ទុក​កន្លែងឲ្យ​កីឡាករ​វ័យក្មេង Raul Gonzalez មានឱកាស​បង្ហាញ​ដែល​នេះ ​លោក Zidane អាច​ធ្វើ​បាន​ជាមួយ Barhim ដូច​គ្នា។

៣-ឆន្ទៈនិងការប្តេជ្ញាចិត្តរបស់គាត់៖ ជា​ច្រើន​ដង​រួច​មក​ហើយ! ជាក់​ស្ដែង​នៅ​ Real Madrid ដែល​ជា​ក្លិប​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ដែល​ប្ដេជ្ញាចិត្ត​​ជាជាង​កីឡាករ​មាន​គុណភាព។ កុំភ្លេច​ថា! Barahim ក៏​មាន​គុណភាពនិង​ចង់​លេង​ខ្លាំង​ដែរ។ គាត់​ចង់​ស្នាក់​នៅ Real Madrid ហើយ​បង្ហាញពី​គុណតម្លៃរបស់​គាត់។ នេះ​ធ្វើ​ឲ្យ​គាត់ក្លាយ​ជា​កីឡាករ​ដែល​មានភាព​ជាក់លាក់មួយ​លើស​ពី​ការ​បង្ហាញថ្វី​ជើង​​បើ​ប្រៀបធៀប​ទៅ​នឹង​កីឡាករ​ដែល​ចូលចិត្ត​អង្គុយកៅអីបម្រុងផ្សេង​ទៀត។

 

គិត​សាក​មើល​ទៅ​កីឡាករ​មាន​វ័យ​ត្រឹម​២០​ឆ្នាំ​ហើយ​បង្ហាញភាព​ជៀជាក់​ដល់​ក្រុម!!

៤- Gareth Bale៖ ទោះ​បី​ជា​គ្រប់​យ៉ាង​ដែល​ Gareth Bale បាន​ធ្វើ​និង​និយាយ​ក្នុង​ឆ្នាំ​នេះ គាត់​នៅ​តែ​ជាកីឡាករ​ស្ថិត​ក្នុង​ជម្រើស១១នាក់​ដដែល។​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​វែល វា​អាច​ជាផល​ប៉ះពាល់ដល់​ឱកាសកីឡាករ​វ័យក្មេង​ដទៃ​ទៀត​ដែល​ចង់​លេង​ដូច​ជា Brahim ដែល​អាច​ជួយឲ្យ Gareth ត្រឡប់​មក​រក​ទម្រង់​លេង​ដ៏​ល្អរបស់​ខ្លួន​មក​វិញ​បាន។

តើ Brahim គួរតែ​ទទួល​បានឱកាស​លេង​ញឹកញាប់​ដែរ​ឬ​ទេ? 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628