បាល់ទាត់

AZ Alkmaar ជំរុញ UEFA ឲ្យ​ដកកៅអី​ Ajax ពី​ពាន Champions League

AZ Alkmaar បាន​សរសេរ​លិខិត​ទៅ​កាន់​សហព័ន្ធកីឡាបាល់​ទាត់​អឺរ៉ុប​​​ (UEFA) បញ្ជាឲ្យ​លុប​ចោល​ការ​សម្រេច​ចិត្ត​របស់សមាគមបាល់​ទាត់​ហូឡង់​ Dutch football association’s (KNVB)​ដែល​ឲ្យ​ក្លិប​Ajax ទទួល​បានកៅអី​ក្នុង​ពាន​រង្វាន់ Champions League ដោយ​ស្វ័យប្រវត្តិ​នៅ​រដូវ​កាល​ក្រោយ។

ខណៈ​ពេល​ដែល​គ្រប់​សកម្មភាពបាល់​ទាត់​នៅ​នៅ​ហូឡង់​ត្រូវ​លុបចោល​លីគ​កំពូល​ប្រទេស​នេះ​ក៏​ត្រូវ​លុប​ដែររហូត​ដល់​ថ្ងៃ​ទី​០១​ខែ​កញ្ញា​ហើយ​មាន​ក្រុម​ជើង​ឯកនិង​គ្មានក្រុមកាត់​ទៅ​លីគ​ក្រោម​នោះ​ដែរ។ អីចឹង​ក៏ដោយ!  KNVB បាន​ឲ្យ​ក្រុម Ajax ដែល​នៅ​កំពូល​តារាងទទួល​បាន​កៅអី​ Champions League វគ្គ​ជម្រុះ​ក្នុង​ពូល​ខណៈ​ដែល AZ មាន​ពិន្ទុស្មើ​ Ajax តែ​ចាញ់​គ្រាប់បាល់ ត្រូវ​លេង​វគ្គ​ជម្រុះ Play-off​ដើម្បីបាន​ឱកាស​ទៅ​លេង​នៅវគ្គ​ជម្រុះ​ក្នុង​ពូល។

AZ Alkmaar ជឿជាក់ថាពួកគេគួរតែក្លាយជាក្រុមដែលមានចំណាត់ថ្នាក់កំពូលតារា ព្រោះពួកគេបានយក​ឈ្នះ​ក្រុម Ajax ទាំងក្នុង និងក្រៅដីនៅលីគរដូវកាលនេះ ហើយជឿជាក់ថាផលសងគ្រាប់បាល់គឺមិនមានគោលដៅខុសគ្នានោះទេ។

ប៉ុន្តែអ្នកនាំពាក្យរបស់ KNVB បាននិយាយថាគណៈកម្មការមិនមានគម្រោងផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួននោះទេ ដោយពួកគេបន្ថែមថា៖“ យើងបានសម្រេចចិត្តសម្រាប់ការប្រកួតនៅពានរង្វាន់អ៊ឺរ៉ុបនារដូវកាលក្រោយដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺតម្លាភាព វត្ថុបំណង និងភាពជាកីឡា ហើយយើងនៅ​តែរក្សាចំណាត់ថ្នាក់ Ajax នៅ​តែ​ជា​ក្រុម​លេខ១”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628