បាល់ទាត់

សម្ដីSarach Yooyen ក្រោយផ្ទេរ​មក​ BG Pathum ផ្លូវការ៖” ក្លិប​មាន​អ្នក​គ្រប់​គ្រងល្អហើយ​ដាក់​គោលដៅ​លើក​ពាននរណា​មិន​ចង់​ម​ក!

ក្រុម​ទន្សាយខៀវ  BG Pathum United ទើប​​តែបង្ហាញមុខជា​ផ្លូវ​ការ​នូវ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ កីឡាករ Sarach Yooyen​ពី​ក្លិប SCG Maungthong United ខណៈ​រូប​គេ​ទទួល​បាន​អាវលេខ​៦​ប្រចាំ​ក្លិប។

បន្ទាប់​ពី​សមាគមបាល់​ទាត់​ថៃ​បាន​អនុញ្ញាតិ​ឲ្យ​ក្លិប​ទាំងអស់ចុះ​កុងត្រា​កីឡាករថ្មី​ក្លិប​នានាចាប់​ផ្ដើម​ស្វះស្វែង ​ខណៈ​ដែល​ក្លិប SCG Maung Thong United ដុត​ដៃដុត​ជើង​លក់​កីឡាករ​សំខាន់ៗខ្លួន​ឯង​ចេញ​អស់។ បន្ទាប់​ពី​បង្ហាញខ្លួន​ផ្លូវ​ការ Sarach Yooyen បាន​បង្ហាញចំណាប់​អារម្មណ៍ក្នុង​ការ​មក​ផ្ញើរ​អាជីព​នៅ​កីឡដ្ឋាន Leo Stadium ថា៖

” ខ្ញុំរីករាយណាស់​ដែល​បាន​ផ្ទេរ​មក BG Pathum United ដែលជាក្លិប​មាន​ការ​គ្រប់​គ្រង​ល្អ​ហើយមាន​គោលដៅ​ចង់​ឈ្នះ​ពាន។ មុន​ខ្ញុំ​ផ្ទេរ​មក​ដល់​ក្រុម​ខ្ញុំបាន​ប្រាប់​អ្នក​ទាំងអស់​គ្នា​ហើយ​អំពី​ព័ត៌មាន​ចចាមអារ៉ាម​ទាំង​នោះ​គឺ​ថា​ខ្ញុំ​មក​ចូល​រួម​ជាមួយ​ភ្នាក់ងាររបស់​ខ្ញុំ”។

” មាន​ក្លិប​២​ ៣​បាន​ទាក់​ទង​ខ្ញុំ​ប៉ុន្តែ​បន្ទាប់​ពី​ពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន ខ្ញុំ​ក៏​បាន​ជ្រើសរើសយក BG Pathum ពី​ព្រោះ​តែវា​ជា​ក្លិប​ធំ​មួយ ។​ទោះ​បី​ជា​ថ្មីៗ​នេះ​ទើប​តំឡើង​មក Ligue 1 ប៉ុន្តែ​ក្រុម​មានប្រព័ន្ធដឹកនាំ​ល្អ។ គោលោបំណងរបស់​ខ្ញុំ​គឺ​ជោគជ័យនៅ​ទីនេះ​រួម​ទាំងមិត្តរួម​ក្រុម​ដែល​យើង​បាន​ស្គាល់គ្នាយើង​លេង​នៅ​ទីនេះ”៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628