បាល់ទាត់

GM របស់​ក្លិប Muangthong United FC និយាយ​អ្វី​ខ្លះ​ក្រោយ​លក់​កីឡាករ​ល្អៗ​ចេញ​អស់

លោក Ronnarit Suewaja ប្រធានក្លិប SCG ​Muangthong United បាន​ចេញ​មក​និយាយ​អពី​ការ​ប្រែប្រួល​នៃ​ក្លិប​ពិសេស​ការ​អនុញ្ញាតឲ្យ​កីឡាករ Adisorn Promrak និងSarach Yooyen ចាក​ចេញ​ពី​កាន់​ក្លិប Port FC និង​ BG Pathum United រៀងៗខ្លួន ខណៈកីឡាករ​មួយចំនួន​ទៀត​កំពុង​តែ​លេង​ខ្ចី​ជើង​នៅ​ក្លិប​នានាដទៃ​ទៀត​ផង​ដែរ។

ទោះ​បី​ជា​បណ្ដោយឲ្យ​កីឡាករសំខាន់ៗ​ចាក​ចេញទៅ​កាន់​ក្លិប​គូប្រជែង​ក្នុង Thai League 1 លោក Ronnarit Suewaja បាននិយាយ​ថា​ក្លិប​នៅ​តែ​ខ្លាំង​ហើយទៅ​អនាគត​កាន់​តែ​ខ្លាំង​ទៅ​ទៀត​ដោយ​សារ​ពួក​គេមាន​កីឡាករ​វ័យក្មេង​ដែល​លេង​ក្នុង​ជម្រើស​ជាតិ​និង​កិឡាករបរទេសទាំងអស់។

“យើងដឹង​អំពី​ការ​ភ្ញាក់ផ្អើលរបស់​អ្នក​គាំទ្រ​ប៉ុន្តែ​យើង​នៅ​តែដោះស្រាយស្ថានភាព​នេះ ហើយ​យើងនៅ​មាន​កីឡាករជម្រើស​ជាតិ​វ័យក្មេង​ជា​ច្រើ​ន និង​កីឡាករ​បរទេស​ល្អ​ៗ​នៅ​ជាមួយក្លិបទាំងអស់”។

“ខ្ញុំធានាដល់អ្នកគាំទ្រថាអ្វីដែលយើងកំពុងធ្វើល្អសម្រាប់អនាគតក្លឹប ហើយគោលដៅរបស់យើងគឺស្ថិតនៅលំដាប់កំពូលតារាងទាំងបួននិងកៅអី​លេង AFC Champions League”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628