បាល់ទាត់

Premier League: រកឃើញ ៤នាក់បន្ថែមទៀតផ្ទុក COVID-19 សរុបបច្ចុប្បន្ន ១២នាក់

ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស (English Premier League) បានបង្ហាញទិន្នន័យមនុស្សចំនួន ៤នាក់បន្ថែមទៀតដែលត្រូវបញ្ជាក់ថាកំពុងផ្ទុកជំងឺ COVID-19 ក្រោយពីការធ្វើតេស្តលើកទី៣ ខណៈចំនួនអ្នកផ្ទុកកើនឡើងដល់ ១២នាក់ជាសរុប។

ជាផ្លូវការក្នុងការធ្វើតេស្តលើកទី៣ ពីខាងស្ថាប័នជំនាញសហការជាមួយសមាគមបាល់ទាត់អង់គ្លេស (FA) ទៅលើមនុស្សចំនួន ១ ០០៨នាក់ ដោយគិតរួមទាំងបុគ្គលិកក្លិប ក្រុមការងារគ្រូបង្វឹក និងកីឡាករ បានស្វែងរកឃើញមាន ៤នាក់ទៀតកំពុងផ្ទុកជំងឺរាតត្បាតសកលខាងលើ។ ខណៈបច្ចុប្បន្នអ្នក ៤ ត្រូវបានបញ្ចូនទៅកាន់កន្លែងស្នាក់អាស្រ័យដាច់ដោយឡែក និងបន្តការតាមដានពីក្រុមវេជ្ជបណ្ឌិត។

បើគិតរួមទាំងការធ្វើតេស្តលើកទី១ និងធ្វើតេស្តលើកទី២ សរុបចំនួនមនុស្សដែលបានចូលរួម ២ ៧៥២នាក់ និងបានរកឃើញអ្នកផ្ទុកជំងឺសរុប ១២នាក់ (លើកទី១ ៦នាក់ និងលើកទី២ ២នាក់) ។

គួរឲ្យដឹងថា វិធានការធ្វើតេស្តនេះដើម្បីធានាសុវត្ថិភាព និងកំណត់លក្ខខណ្ឌឲ្យបានម៉ត់ចត់មុននឹងការឈានបើកសកម្មភាពបាល់ទាត់ឡើងវិញ ជាពិសេសក្របខណ្ឌលីគកំពូលអង់គ្លេសតែម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628