បាល់ទាត់

មិនដឹង Dortmund យលព្រមអត់! Man Utd ចង់ឲ្យ​ Sanchez ជាថ្នូ​រយក Sancho មក​Old Trafford

ក្រុមបិសាចក្រហម​ Manchester United ត្រូវបាន​គេ​រាយការណ៍​ថា​ស្នើ​ឲ្យ​ Borussia Dortmund យក​ Alexis Sanchez ជា​ផ្នែមមួយ​នៃ​ការ​ដោះដូរ​យក​ខ្សែប្រយុទ្ធស្លាប​ជម្រើស​ជាតិ​អង់គ្លេស Jadon Sancho។

បិសាចក្រហម​នៅ​តែ​បន្ត​មាន​ព័ត៌មាន​ទាក់ទង​ជាមួយ​កីឡាករ​វ័យ​២០ឆ្នាំរូបនេះ​ដែល​ធ្លាក់ចេញ​ពី​ជម្រើសដំបូងរបស់ BVB ៣​ប្រកួតចុងក្រោយ​បន្ទាប់​ពី​សកម្មភាព​បាល់​ទាត់​នៅ Bundesliga ត្រគប់​មក​វិញ​កាល​ពី​ដើម​ខែនេះ។ Sancho បង្ហាញថ្វី​ជើង​បាន​ល្អ​មែនទែន​ក្នុង​រដូវ​កាល​នេះ​ក្រោម​ការ​ដឹកនាំរបស់​លោក  Lucien Favre ដោយ​រូប​គេ​រកបាន​១៧​គ្រាប់​ បញ្ជូនបាល់​បាន២០​ដង​ក្នុង​៣៨​ប្រកួត​គ្រប់​ពានរង្វាន់ទាំងអស់។

ដំបូងឡើយ! គេ​ដឹង​ថា Dortmund បាន​ដាក់​តម្លៃផ្ទេរ​អតីត​យុវជនក្លិប Manchester City រូបនេះ​លើស​ពី​១០០លានផោន​ដែល​តម្លៃ​នេះ​បាន​ធ្វើឲ្យ​​ Manchester Unitrd​ស្ទាក់ស្ទើរ​ក្នុង​ចំណាយ​លុយ​ហើយ​ស្រប​ពេល​សេដ្ឋកិច្ចជួបវិប​ត្តិ Covid-19 ធ្វើ​ឲ្យ​ការ​ចចារ​ត្រូវ​ជាប់​គាំង។ កាសែង​អេស្ប៉ាញ Mundo Deportivo ក្លិបម្ចាស់​ជើង​ឯក Premier League ២០​សម័យ​កាល​ប៉ុនប៉ង់ធ្វើ​ការ​បញ្ចុះតម្លៃនេះ​ហើយ​ពួក​គេ​ផ្ដល់​ជូន​ Alexis Sanchez ជា​ផ្នែកមួយ​នៃ​កិច្ចព្រមព្រៀង។

កីឡាករ​ជម្រើស​ជាតិ​ឈីលី​នឹង​ត្រឡប់​មក​ Old Tafford វិញ​ក្នុង​រដូវ​ក្ដៅ​នេះ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ជាមួយ Inter Milan ផុត​កំណត់​ប៉ុន្តែ​គាត់​រំពឹង​ថា​នឹង​ក្លាយ​ជា​ចំណែក​លើស​របស់​បិសាចក្រហម​។ Sanchez ទទួល​បាន​ប្រាក់​ឈ្នួល​លំដាប់​ខ្ពស់​គឺ៥០ម៉ឺនផោន​ក្នុងមួយសប្ដាហ៍​នៅ Old Trafford ទើប​តែ​រក​បាន​១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​១៥​ដង​នៅ​ Inter ក្នុង​រដូវ​កាល​២០១៩-២០២០៕campaign.

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628