បាល់ទាត់

Real Madrid ចង់ឲ្យ​ Achraf Hakimi ជាថ្នូរយក Erling Braut Haaland មក Santiago Bernabeu

Real Madrid ត្រូវបាន​គេរាយការណ៍ថា​នឹងរៀប​ចំ​និង​អនុញ្ញាតិ​ឲ្យ Achraf Hakimi  បន្ត​ស្នាក់នៅ​Borussia Dortmund​ មួយឆ្នាំបន្ត​ទៀត​ដែល​វិធីនេះ​អាច​ជាក្ដីសង្ឃឹមពួក​គេ​ចុះ​កុងត្រា​យក Erling Braut Haaland។

Hakimi បាន​ចំណាយ​ពេល២ឆ្នាំ​ក្នុង​លក្ខខ័ណ្ឌខ្ជីជើង​ជាមួយ Westfalenstadion ​ហើយ​រូប​គេ​បាន​ក្លាយ​ជា​សមាជិកសំខាន់​របស់​គ្រូ​បង្វឹក​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អក្នុង​តំបន់​ការពារស្លាប។ Dortmund ចង់​រក្សា​កីឡាករ​វ័យ២១ឆ្នាំ​ហើយ​បើ​តាម​កាសែត​អេស្ប៉ាញ AS, Real Madrid ប្រហែលជាប្រើ​ប្រាស់​កីឡាករ​ជម្រើស​ជាតិ​ម៉ារ៉ុក​ជា​ផ្នែកមួយនៃ​ការ​ដោះដូរ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ន័រវេស Halaand។

Los Blancos សន្មត់ថាមានបំណងបង្កើតទំនាក់ទំនងរឹងមាំជាមួយ BVB ដែលជាផ្នែកមួយនៃផែនការរយៈពេលវែង ដើម្បីនាំយក Haaland ខណៈដែលជាកីឡាករម្នាក់នេះកំពុងទទួលបានចាប់អារម្មណ៍បំផុតនៅក្នុងពិភពបាល់ទាត់។  Real Madrid មិនអាចចុះកុងត្រាយកកីឡាករសញ្ជាតិន័រវែសនៅឆ្នាំនេះទេ ប៉ុន្តែពួកគេត្រូវបានគេនិយាយថាគ្រោងនឹងដេញថ្លៃលុយធំសម្រាប់រដូវក្តៅឆ្នាំ ២០២១ ។

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628