បាល់ទាត់

Barcelona ផ្ដល់ឱកាស Manchester United តាម​ចែចូវ Philippe Coutinho

ក្រុមបិសាចក្រហម Manchester United ត្រូវ​បាន​គេ​ផ្ដល់ឱកាស​ឲ្យ​ចាប់​ផ្ដើម​ពិភាក្សា​លើ​ការ​ចុះ​កុងត្រា​យកខ្សែបម្រើ Philippe Coutinho ​របស់ Barcelona ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ។

Philippe Coutinho Wants Premier League Return if Barcelona Rule He ...

អតីតកីឡាករ Liverpool ធ្លាប់​មាន​ទំនាក់​ទំនង​ផ្ទេរទៅលេងជាមួយកីឡដ្ឋាន Old Trafford ចាប់​តាំង​ពី​រូប​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញម្ល៉េះ​ ប៉ុន្តែ​ពេល​នោះអ្វី​ៗ​ហាក់​ដូច​ជា​ក្រមួនត្រូវ​ថ្លៃ។ ខ្សែ​បម្រើប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល​បាន​មក​លេង​ខ្ចី​ជើ់ង​នៅ​ Bayern Munich ពេញ​មួយ​រដូវ​កាល​នេះហើយ​ខណៈ​ពេល​ដែល​រូប​គេ​មិន​សូវ​ជោគជ័យ​នៅ​ពេល​នេះ! គេ​ជឿ​ថា​រូប​គេ​នឹង​ត្រឡប់​ទៅ​លេង​នៅ​ក្លិប​កំពុង​ឈរ​កំពូល​តារាង La Liga វិញ។

Coutinho នៅ​អាល្លឺម៉ង់​បង្ហាញ​ទម្រង់​លេង​គ្រាន់​បើ​ដែរ​តើ​ដោយ​រូបគេ​ស៊ុត​បញ្ជូលទី៩​គ្រាប់​ បញ្ជូនបាល់​បាន៨​ដង​ក្នុង​ចំណោម​៣២​ប្រកួតគ្រប់​ពាន​រង្វាន់​រដូវ​កាល​នេះ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ទម្រង់​លេង​បែបនេះ​មិន​ទាន់​កម្រិត​ដែល​រូប​គេ​បានបង្ហាញនៅ Liverpool នោះ​ទេ។

សម្រាប់ Manchester United វា​សមហេតុផលខ្លាំងណាស់​ដែល​លោក Ole Gunnar Solskjaer ជៀងវាង​ការ​ចុះ​កុងត្រា​ល់ើ​ករណី​នេះដោយ​សារ​តែ គាត់(Coutinho)មិន​ត្រូវ​នឹង​គោលការណ៍ផ្ទេរ​កីឡាករ​របស់​ក្លិប​ដែល​បាន​បង្កើត​ឡើង។

Barcelona | Neymar: Barcelona plan to use Coutinho as makeweight ...

កីឡាករវ័យ២៧ឆ្នាំ​រូបនេះ​អាច​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ពេល​រូប​ឡេ​លេង​នៅ​ស្លាបស្ដាំ ខណៈដែលតំបន់​នេះ បិសាចក្រហមបាន​បម្រុង​ទុក​ឲ្យ​ Jadon Sancho របស់ Borussia Dortmund ហើយ​គាត់​នឹង​គ្មាន​កន្លែងលេង​ច្បាស់​លាស់​នៅ​ Manchester ។Barcelona ទិញ​កីឡាករ​ម្នាក់​នេះ​មក​ក្នុង​តម្លៃ​១៣០ផោន​ហើយបើ​ចង់​លក់​ក៏​ពួក​គេ​មិន​ចង់​ខាត​ច្រើន​នោះ​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628