បាល់ទាត់

Manchester United ខ្ចី​ធនាគារ១៤០​លាន​ផោន​ចុះ​កុងត្រា​យក Jadon Sancho

ក្រុមបិសាចក្រហម Manchester United ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា​បាន​ខ្ចី​លុយ​ចំនួន​១៤០​លានផោន​ដើម្បី​ស្ដារក្លិប​អំឡុងស្ថានភាពកូវីដ១៩​ខណៈ​ដែល  The Sun  ជឿ​ថា​ The Red មិន​ត្រឹម​តែ​គិត​លើ​ការ​ស្ដារក្លិប​នោះ​ទេ​គឺ​ពួក​គេ​យកលុយ​នេះ​មួយចំនួន​ធំ​ទៅ​ចុះ​កុងត្រាយក Jadon Sancho  ​ខ្សែ​ប្រយុទ្ធស្លាបរបស់ Borussia Dortmund ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ត្រូវ​បើក​នា​ពេល​ខាងមុខ​នេះ។

អនុប្រធានក្លិប​លោក Ed Woodward មិនបានលាក់លៀមអំពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្លឹបដែលបណ្តាលមកពីវីរុស Covid-19 នេះទេ ហើយ United បាន​បង្វែរទៅ​រក​ឥណទានកម្ចីរបស់​ខ្លួន​នៅ​ធនាគារ​អាមេរិក​ដើម្បី​ដោះស្រាយវិបត្តិ។​របាយការណ៍​ដដែល​បន្ត​ថា​លុយ​ដែល​បាន​មក​នឹង​ជួយក្លិប​ដោះស្រាយផល​ប៉ះពាល់បណ្ដាលមក​ពីស្ថានភាព​កូវីដ១៩​ប៉ុន្តែ​មួយផ្នែក​ខ្លះនៃ​លុយ​នេះនឹងត្រូវ​ប្រើ​ប្រាស់​យក​ទៅទិញ Sancho ហើយ​អាច​នឹង​ចំណាយ​មួយចំនួន​ទៀត​ដេញ​ថ្លៃ​យកខ្សែបម្រើ Jack Grealish របស់ Aston Villa ដែល​មាន​តម្លៃ៦០លាន​ផោន។

លើស​ពី​នេះ​កាសែត​អេស្ប៉ាញ  Mundo Deportivo បានរាយការណ៍​ថា​United សង្ឃឹមបំផុត​លើ​សំណើ​មួយ​គឺ​ឲ្យ​ Alexis Sanchez ទៅ​ Dortmund ហើយ​យក Sancho មក​វិញ​ក្នុង​តម្លៃ​ទាប​ជាង​មុន។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ!​រំពឹង​ថា​នឹង​មាន​តម្លៃ​ខ្លួន​១០០លានផោន​​ដែល​ចំនួន​នេះ​គឺ​ច្រើន​ណាស់ ខណៈ​ដែល​កាល​ពី​រដូវ​កាល​មុន​ក្លិប​បាន​ចំណាយ​លុយ​១៣០​លាន​ផោន​ទិញ​បាន​កីឡាករ​២​នាក់។

ក្លិប​នៅ​មានគោលដៅ​មួយចំនួន​ទៀត​ក្នុង​បញ្ជី​ទិញ​ចូល​របស់​ខ្លួន​ គ្រាន់​តែ​ថា​លុយ​ក្រោយ​ស្ថានភាពកូវីដ​ហាក់​មិនសូវមាន​ច្រើន​នោះ​ទេ ដោយ​សារ​បាត់​ចំណូលនានា​ដូច​ក្លិប​ក្នុង​ពិភពលោកមួយចំនួន​ដែរ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628