បាល់ទាត់

ប្រធាន​ផ្នែក​កីឡារបស់ក្លិប Real Sociedad ថា​ Martin Odegaard នឹង​នៅ​ជាមួយលោក​ដល់​ឆ្នាំ​២០២១

ប្រធាន​ផ្នែក​កីឡាកររបស់​ក្លិប Real Sociedad លោក Roberto Olabe ចង់​ឲ្យ​ខ្សែ​បម្រើ Real Madrid កីឡាករ Odegaard បន្ត​ស្នាក់​នៅ​ជាមួយលោក​ដល់​ឆ្នាំ​២០២១។

កាសែត Marca បាន​ដកស្រង់សម្ដី​របស់​លោក​ថា៖” “ យើងមានទំនាក់ទំនងពិសេសជាមួយ Real Madrid មួយរយៈហើយ។ យើង​នឹង​មាន​ការសន្ទនាបើកចំហមួយហើយពួកគេ (Real Madrid)ក៏​ដឹង​អំពី​ការ​គិត​របស់ Martin ដែរ”។

“ខ្ញុំមាន​សុទិដ្ឋិនិយមខ្លាំង​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ទឹក​មុខ Martin ខ្ញុំមាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់ មិន​ត្រឹម​តែ​កីឡាករ​ខ្លួនឯង​នោះ​ទេ​ថែម​ទាំង​របៀប​ដេល​គាត់​រស់នៅ​ជាមួយ​យើង​ផង​ដែរ”។

“ខ្ញុំបារម្ភ​អំពី​ Martin ជាជាង Madrid ទៅ​ទៀត”។​

blog_image

Odegaard បាន​មក​ចូល​រួម Sociedad ក្នុង​លក្ខខណៈខ្ចី​ជើង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៩ ។ រូប​គេ​មាន​កុងត្រាខ្ចី​ជើង​នវ​២​ឆ្នា​ជាមួយ Sociedad ប៉ុន្តែ​ Real Madrid អាច​យក​រូប​គេ​ទៅ​វិញ​បាន​ទោះ​បី​ជា​លេង​បាន​ត្រឹម​តែ​មួយ​ឆ្នាំ។

មក​ដល់​ក្លិប​មិន​បាន​មួយ​ខែ​ស្រួលបួល​ផង​ រូប​គេ​រក​បាន​គ្រាប់​បាល់ដំបូង​ក្នុង​ La Liga ហើយ​គឺជា​គ្រាប់​ជ័យជម្នះ​តែ​មួយ​គត់​ទល់នឹង​ក្រុម Mallorca។​គិត​មក​ដល់​ពេល​នេះ​រូប​គេ​បង្ហាញខ្លួន​បាន​២៨​ប្រកួត​រក​បាន​៧​គ្រាប់​និង​បញ្ជូនបាល់​បាន​៨​ដង​គ្រប់​ពាន​រង្វាន់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628