បាល់ទាត់

លីគកំពូលអូស្ត្រាលី អនុញ្ញាតឲ្យហ្វឹកហាត់ខែក្រោយ និងប្រកួតវិញពីខែកក្កដាតទៅ

លីគកំំពូលអូស្ត្រាលី លេចនូវសញ្ញាភ្លើងខៀវក្នុងការវិលត្រឡប់មកវិញដើម្បីបង្ហើយការប្រកួតក្នុងរដូវកាល២០១៩/២០២០ នេះ ក្រោយពីការប្រជុំសម្រេចរវាងសហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) និងបណ្តាក្លិបលីគក្នុងលីគកំពូលទាំង ១១ ។

ការបញ្ជាក់ដូចខាងលើត្រូវបានលើកឡើងដោយលោក James Johnson មាននាទីជានាយកប្រតិបត្តិនៃសហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) បានឲ្យដឹងថា ក្រោយធ្វើអង្គប្រជុំរួចរាល់ ក្លិបជាសមាជិកនៃលីគកំពូលអូស្ត្រាលី (A League) ទាំងអស់បានបោះឆ្នោតឯកភាពឲ្យបន្តដំណើរការលីគឡើងវិញ។

បន្ថែមពីខាងលើ យោងតាមការពិភាក្សាគ្នាសហព័ន្ធនឹងអនុញ្ញាតឲ្យក្លិបទាំងអស់ប្រមូលផ្តុំហ្វឹកហាត់កីឡាករឡើងវិញចាប់ពីពាក់កណ្តាលខែមិថុនា តទៅ ខណៈការប្រកួតនឹងចាប់ផ្តើមពីពាក់កណ្តាលខែកក្កដា ដោយរៀបចំរយៈពេល១ខែ ដើម្បីបញ្ចប់លីគនៅកំឡុងពាក់កណ្តាលខែសីហា តែម្តង។

គួរឲ្យដឹងថា ដោយសារតែជំងឺរាតត្បាត COVID-19 បានធ្វើឲ្យលីគកំពូលអូស្រ្តាលីបានសម្រាកមួយរយៈពេលមកហើយ ខណៈការប្រកួតដែលនៅសល់ចំពោះក្លិបមួយចំនួនតែ ៥សប្តាហ៍ទៀតប៉ុណ្ណោះ និងក្លិបខ្លះសល់តែ ៣សប្តាហ៍ទៀតគឺបញ្ចប់រដូវកាល២០១៩/២០២០ តែម្តង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628