បាល់ទាត់

Son ជាប់ឈ្មោះកីឡាករអាស៊ីល្អបំផុតប្រចាំ Premier League រៀបចំបោះឆ្នោតដោយ AFC

តារាឆ្នើមប្រចាំក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្លិប Tottenham Hotspur ពោលគឺ Son Heung-Min បានជាប់ឈ្មោះជាកីឡាករសញ្ជាតិអាស៊ីល្អបំផុតប្រចាំក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) ដោយសម្រេចលទ្ធផលបោះឆ្នោតដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ។

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានធ្វើការជ្រើសរើសឈ្មោះកីឡាករ និងអតីតកីឡាករចំនួន ១១នាក់ ដើម្បីផ្តល់ឲ្យមានការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ។ យ៉ាងណាក៏ដោយ! ក្នុងចំណោមកីឡាករក្នុងបញ្ជីបោះឆ្នោតទាំងអស់ មានតែកីឡាករ Son Heung-Min , អតីតខ្សែប្រយុទ្ធស្លាបរបស់ Manchester United ពោលគឺ Park Ji-Sung និងកីឡាករអ្នកចាំទីអូម៉ង់ Ali Al-Habsi ដែលបានទទួលការគាំទ្រលើសពី ២០% ឡើង។

ចំពោះ Super Star កីឡាករ Son Heung-Min ផ្ទាល់បានឈ្នះការបោះឆ្នោតនេះ ដោយតាមប្រកៀកប្រកិតពីអតីតកីឡាកររួមសញ្ជាតិ Park Si-Jung ដោយលទ្ធផល ៣៣% ទល់ ៣២% ៕

ខាងក្រោមនេះជាតារាងលទ្ធផលស្រង់ចេញពី AFC : 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628