បាល់ទាត់

Chicharito ថាតែងតាំង David Moyes ជា​គ្រូបង្វឹក​នៅតែតាមលងបន្លាច Man Utd មក​ដល់​ពេល​នេះ

Javier ‘Chicharito’Hernandez​កាល​ពី​ថ្មី​ៗនេះ​បាន​លេខ​មុខ​គណនី YouTube របស់​ Rio Ferdinand (Rio Ferdinand’s Locker Room Show) ហើយ​ឱកាស​នោះ​កីឡាករ​ជម្រើស​ជាតិ​មិកស៊ិក​និយាយ​អំពីការ​គិត​ខុស​របស់​ក្លិប​ដែល​តែងតាំង​លោក  David Moyes មក​ជំនួស​កៅអី​គ្រូ​បង្វឹក​លោក Sir Alex Ferguson ដែល​ប្រកាស​ចូល​និវត្តន៍។

Moyes វ័យ​៥៧​ឆ្នាំ​បាន​តែងតែង​ជា​ផ្លូវ​ការ​ជា​គ្រូ​បង្វឹក​ថ្មី​របស់ United ក្នុង​ខែ​ឧសភាឆ្នាំ​២០១៣​បន្ទាប់​ពី​គ្រូ​បង្វឹក​វ័យចាស់​លោក Ferguson បាន​ប្រកាស​ពី​ការ​ចូលនីវត្តន៍យ៉ាង​ភ្ញាក់ផ្អើល​មុន​ប៉ុន្មាន​ម៉ោង​សោះ។ ក្នុង​ស្ថានភាព​បែប​នេះ​ Fernandez បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​តែងតាំង​លោក Moyes គឺ​ជា​កំហុស​មួយ​ពី​ព្រោះ​អតីតគ្រូ​បង្វឹក Everton ខ្វះខាត​បទពិសោធន៍ និងភាព​ជាអ្នក​ដឹកនាំ​ដែល​ចាំបាច់​ត្រូវ​ទាមទារឲ្យ​មាន​ការ​ជោគជ័យ​ដូច​អតីត​គ្រូប​ង្វឹក​ចាស់​ដែល​ចាក​ចេញ​ទៅ។

“និយាយឲ្យ​ស្មោះ​ត្រង់​ទៅ! ខ្ញុំ​តែងតែ​ចង់​ធ្វើ​ជាកីឡាករដែលពាក់អាវក្រហម​របស់​ក្លិប។ យើងគ្មានរឿង​អ្វី​ជាមួយគ្នា​នោះ​ទេ ទាំង Moyes និង​ខ្ញុំ​ប៉ុន្តែ​វា​គឺ​ជា​កំហុសមួយ​ដែល​ពួក​គេ​យក​គាត់​មក។​វា​គឺ​ជា​កំហុស​មួយ”។

“វា​គឺ​ជា​កំហុសលើក​ទី​មួយ​តែ​វា​នៅ​តែតាមលងបន្លាច​ពួក​គេមកដល់​ពេល​នេះ។​គាត់​មិន​មែន​ជា​គ្រូ​បង្វឹក​អាក្រក់​នោះ​ទេ​ប៉ុន្តេ​ពួក​គេ​គិត​ថា​ពួក​គេ​នឹង​អាច់​ជំនួសលោក Sir Alex ។​វា​លឿន​ពេក ហើយ​វា​ពិត​ជា​មិនអាច​ទៅ​រួច​នោះ​ទេ”។

” កុំ​ថា​ឡើយ​ពេល​ហ្នុង!​សូម្បី​ពេល​នេះ មាន​លោក​ Guardiola, Mourinho និង Klopp, បួក​គែ​គ្មាន​នរនាមួយុ​មាន​កម្រិត​ស្មើ​ជាមួយ Boss បាន​ទេ។ ពួកគេស្ថិត​លើ​ផ្លូវ​ព្យាយាម​ទៅ​ដល់​ទី​នោះ ដើម្បី​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​បែប​នោះ​ហើយ​ពួក​គេ​អាច​ឈាន​ដល់​ទី​នោះ”។

ចុង​ក្រោយ​បំផុត!​កីឡាករ​សញ្ជាតិ​មិកស៊ិកូ និយាយថា៖” ពួក​គេ​នាំ​យក​ David Moyes ហើយ​ខ្ញុំ​គ្មាន​សំណួរ​អី​នោះ​ទេ​ថា​តើ​គាត់​ជាគ្រូ​បង្វឹក​ល្អ​ឬ​អាក្រក់​ប៉ុន្តែ​ខ្ញុំមិន​យល់​ហេតុអ្វី​វា​អាច​ទៅ​រួច។​យ៉ងហោច​ណាស់​ក៏​រក​នរណាម្នាក់​ដែល​ធ្លាប់​ជោគជ័យ​បាន​ពាក់កណ្ដាល​ Boos ដែរ។ Boss គឺ​ជា​មនុស្ស​អស្ចារ្យ​បំផុត​គ្រប់​ពេល​វេលា”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628