បាល់ទាត់

អង់គ្លេស: មិនមានករណីថ្មីនៅលីគកំពូល តែរកឃើញ១០នាក់ថ្មីនៅលីគទី២ ផ្ទុក COVID-19

ជាដំណឹងល្អបន្ថែមទៀត ក្នុងការធ្វើតេស្តលើកចុងក្រោយពុំរកឃើញមានអ្នកផ្ទុកជំងឺ COVID-19 នោះទេសម្រាប់ក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) ប៉ុន្តែជាការសោកសៅបន្តិចសម្រាប់លីគលំដាប់ទី២អង់គ្លេស (Championship) បែរជារកឃើញមានអ្នកផ្ទុកជំងឺខាងលើដល់ទៅ ១០នាក់។

ក្នុងការធ្វើតេស្តលើកចុងក្រោយ ឬជុំទី៤ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ពុំដូច៣លើកដំបូងឡើយពោលគឺពុំរកឃើញមានអ្នកផ្ទុកជំងឺកំពុងរាតត្បាតសកលនេះទៀតឡើយ ខណៈពេលធ្វើតេស្តលើកដំបូងៗ រកឃើញសរុបអ្នកផ្ទុក ១២នាក់ មានទាំងកីឡាករ និងក្រុមបុគ្គលិក។ ដោយឡែកខាងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏បានអនុញ្ញាតឲ្យចាប់ផ្តើមប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងត្រៀមការប្រកួតដែលនៅសល់ ស្របពេលកាលវិភាគវិលត្រឡប់មកវិញនាថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ។

ក្រឡេកទៅមើលការធ្វើតេស្តនៅលីគលំដាប់ទី២ អង់គ្លេសឯណោះវិញ ឆ្លងកាត់លើមនុស្សសរុប ១ ០៥៨នាក់ ក្នុងក្លិបទាំង ២៤ បារកឃើញចំនួនអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១០នាក់ មកពី ៨ក្លិបផ្សេងគ្នា។ បច្ចុប្បន្នភាពបុគ្គលទាំង ១០រូប កំពុងដាកឲ្យនៅដាច់ដោយឡែក និងបន្តការតាមដានពីក្រុមវេជ្ជបណ្ឌិត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628