បាល់ទាត់

លីគកំពូលប៉ូឡូញ ចាប់ផ្តើមបើកដំណើរការឡើងវិញ និងអនុញ្ញាតឲ្យមានអ្នកចូលរួមផងដែរ

ក្រោយការឈប់សម្រាករយៈពេលជិត ៣ខែកន្លងមក ទីបំផុតលីគកំពូលប៉ូឡូញ (Esktraklasa) បានចាប់ដំណើរការឡើងវិញពីម្សិលមិញនេះតទៅ ក្រោយពីមានការឯកភាពពីនាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញផ្ទាល់តែម្តង។

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ បានយល់ព្រមតាមសំណើរបស់សហព័ន្ធបាល់ទាត់ប៉ូឡូញ ដោយអនុញ្ញាតឲ្យមានសកម្មភាពឡើងវិញចំពោះកីឡាមួយចំនួនក្នុងប្រទេស រួមទាំងការប្រកួតក្នុងលីគកំពូលនៃក្របខណ្ឌបាល់ទាត់ផងដែរ។ បន្ថែមពីនេះ សម្រាប់ការប្រកួតលីគកំពូលប៉ូឡូញ ក៏អនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់បានផងដែរ ប៉ុន្តែកំណត់ត្រឹមចំនួន ២៥% នៃកីឡដ្ឋាននីមួយៗ ដែលទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះ។ 

គួរឲ្យដឹងដែលថា លីគកំពូលប៉ូឡូញរដូវកាល២០១៩/២០២០ បានឈានមកដល់សប្តាហ៍ទី២៦ និងក្លិបមួយចំនួនលេងបាន ២៧សប្តាហ៍មកហើយ ពោលគឺនៅសល់ត្រឹមតែ ៣ ទៅ ៤ប្រកួតទៀតដើម្បីបញ្ចប់រដូវកាលនេះទាំងមូល។

ក្រឡេកមើលស្ថិតិចំនួនអ្នកផ្ទុកជំងឺ COVID-19 នៅក្នុងប្រទេសប៉ូឡូញមានសរុបជាង ២.៣មុឺននាក់ និងមានអ្នកស្លាប់ប្រមាណជាង ១ពាន់នាក់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628