បាល់ទាត់

Mbappe ថា​ គ្រាប់​បាល់​ bicycle kick​ របស់ CR7 ជា​គ្រាប់បាល់​ល្អបំផុត​ធ្លាប់​ឃើញ​ក្នុង​ជីវិត

ខ្សែ​ប្រយុទ្ធ​ក្លិប Paris Saint-Germain កីឡាករ Kylian Mbappé បាន​លើក​ឡើង​ក្នុង​ទូរទស្សន៍​ ‘beIN Sports’​អំពី​ភាពជោគជ័យរបស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករបាល់​ទាត់​អាជីព​ ហើយ​ពេល​ដែល​​ពិធីករ​សួរ​សំណួរអំពី​កីឡាករ​ក្នុង​ចិត្ត​តាំង​ពី​ក្មេង ​រូប​គេ​ឆ្លើយ​ថា​ប្រធានក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បច្ចុប្បន្ន​ និង​កីឡាករ​ល្បីៗដទៃ​ទៀតដែល​រូប​គេ​យក​តម្រាប់​តាម។

Mabppe និយាយ​ក្នុង​ទូរទស្សន៍​ ‘beIN Sports’​ថា៖” ខ្ញុំ​ចូល​ចិត្ត​ Ronaldo ហើយ​អំឡុង​ពេល​នោះយើង​មាន​កីឡាករ​២​នាក់​គឺ Cristiano និង Messi​ហើយ​ខ្ញុំ​ចូល​ចិត្ត​ពួក​គេ​យ៉ាង​ខ្លាំង។ ខ្ញុំបានលេង​ជាមួយ Neymar ដែល​ជា​កីឡាករ​ក្នុង​ចិត្ត​របស់​ខ្ញុំ​កាល​ពី​តូច​ហើយ​មាន​កីឡាករ​ជា​ច្រើន​នាក់​ទៀត​ដែល​ខ្ញុំ​ស្រឡាញ​កាល​ពី​នៅ​ក្មេង”។

លើស​ពី​នេះ! កីឡាករ​វ័យ​២១​ឆ្នាំ​បាន​ជ្រើសរើស​គ្រាប់​បាល់​​bicycle kick របស់ Cristiano Ronaldo ក្នុង​ពាន​រង្វាន់ Champions League ជា​គ្រាប់​បាល់​ល្អ​បំផុត​និង​ធ្លាប់​ឃើញ​ដំបូង​ក្នុង​ជីវិត។

” ខ្ញុំគិត​ថា​គ្រាប់បាល់របស់ Cristiano ទល់​នឹង​ Buffon គឺ​ល្អបំផុត។ ខ្ញុំ​មាន​ឱកាស​លេង​ជាមួយ Gigi ហើយ​យើង​ដើរ​ជាមួយគ្នា​និយាយ​អំពី​គ្រាប់​បាល់​នោះ ហើយ​ខ្ញុំ​ពិត​ជា​ចង់ចាំ​ឥតភ្លេច”។

ចុង​ក្រោយ​បំផុត​!អតីតខ្សេ​ប្រយុទ្ធក្លិប Monaco បាន​បង្ហាញអំពីគ្រាប់​បាល់​សំខាន់​បំផុត​ក្នុង​អាជីព​របស់​គេ​ថា៖” ខ្ញុំ​អាច​និយាយ​បាន​ថា​គ្រាប់បាល់​ដែល​សំខាន់​បំផុត​ គឺ​គ្រាប់​បាល់ដែល​ខ្ញុំបាន​ស៊ុត​ទល់​នឹង​ក្រូអាស៊ី​ក្នុង​ World Cup វគ្គផ្ដាច់​ព្រ័ត្រ។​ ការ​ជ្រើសរើស​តែ​មួយ​វា​ពិត​ជា​ពិបាក​ ពី​ព្រោះ​ខ្ញុំ​ចាំគ្រាប់បាល់​ដែល​ខ្ញុំបាន​ស៊ុត។ ប៉ុន្តែ​ក្នុង​គំនិតរបស់​ខ្ញុំ​​អ្វី​ដែលសំខាន់​ជាង​គេ​គឺ​មួយ​គ្រាប់​ទល់​នឹង​ក្រូអាស៊ី​ហ្នឹង​ហើយ”៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628