បាល់ទាត់

KMH ដាក់ចេញគោលការណ៍តឹងរឹង១០ចំណុច មុនចាប់ផ្តើមសកម្មភាពឡើងវិញ

គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ KMH ដែលមាន KMH Champions League និង KMH CUP U18 បានប្រកាសពីលក្ខខណ្ឌតឹងតែងរបស់ខ្លួនចំនួន១០ចំណុច ដើម្បីបង្ការការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ទៅដល់សមជិក មុនពេលដំណើរការប្រកួតឡើងវិញ។

គោលការណ៍ទាំង១០ចំណុចនោះ ក្តោបសំខាន់តាំងពីមុន អំឡុងពេល និងក្រោយការប្រកួតនីមួយៗ។ ពិសេសជាងនេះទៅទៀត ក៏មានការកំណត់ពីសុវត្ថិភាពអ្នកចូលរួមផងដែរ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

ក្រៅពីការរៀបចំខាងលើ ក៏មានការរៀបចំក្រុមការងារសុវត្ថិភាពដូចជា រថយន្តសង្គ្រោះជាប្រចាំ និងបាញ់អាល់កុលសម្លាប់មេរោគរៀងរាល់ថ្ងៃផងដែរ។

បើគ្មានការប្រែប្រួលពានរង្វាន់ពាក់កណ្តាលអាជីពល្អជាងគេនៅកម្ពុជា KMH Champions League នឹងត្រឡប់មកវិញនៅថ្ងៃទី២៣ ខែមិថុនាខាងមុខ។ ចំណែកពានរង្វាន់យុវជនដែលទទួលបានប្រជាប្រិយភាពផុសផុល KMH CUP U18 នឹងត្រឡប់មកវិញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខ។

ការចាប់ផ្តើមជាថ្មីនេះគឺអនុវត្តតាមសេចក្តីប្រកាសពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ និងក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតិឲ្យមានការចាប់ផ្តើមសកម្មភាពកីឡាជាជំហានៗឡើងវិញ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628