បាល់ទាត់

Chanathip និយាយអំពីជីវភាពរស់នៅប្រចាំថ្ងៃក្នុងប្រទេសជប៉ុន

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់់នូវកំពូលកីឡាករនៃក្រុមជម្រើសជាតិថៃ Chanathip Songkrasin ឬត្រូវបានគេហៅថា Messi J Thailand ខណៈបច្ចុប្បន្នភាពកំពុងប្រកបអាជីពនៅក្នុងក្លិបនៃលីគកំពូលជប៉ុនជាមួយក្លិប Hokkaido Consadole Sapporo តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។

ក្រៅពីការបង្ហាញសមត្ថភាពលេចធ្លោរ កន្លងមកធ្លាប់ជាប់ជាកីឡាករល្អប្រចាំរដូវកាលរបស់ក្លិប និងជាកីឡាករល្អក្នុងក្របខណ្ឌលីគកំពូលជប៉ុនឆ្នាំ២០១៨… ជាដើម Chanathip Songkrasin ក៏ពេញចិត្តក្នុងការស្នាក់នៅក្នុងប្រទេសកោះតំបន់អាស៊ីខាងកើតនេះផងដែរ។

ទាក់ទងនឹងជីវភាពរស់ប្រចាំថ្ងៃកីឡាករវ័យ ២៦ឆ្នាំខាងលើបានថ្លែងរៀបរាប់ឲ្យដឹងដូចតទៅៈ

៉ Sapporo គឺជាទីកន្លែងដ៏អស្ចារ្យមួយក្នុងការរស់នៅ។  នៅទីនេះគឹជាទីក្រុងដ៏ធំមួយ ប៉ុន្តែវាមានបរិយាកាសបរិសុទ្ធ និងស្រស់ស្អាត។ ពេលខ្លះ ក្នុងថ្ងៃសម្រាករបស់ខ្ញុំ ខ្ញុំតែងតែដើរកម្សាន្តម្នាក់ឯងក្នុងទីក្រុង ថតរូបភាពលេងក្នុងសួនច្បារ និងតាមដងផ្លូវ ឬរកកន្លែងអង្គុយផឹកកាហ្វេដើម្បីរំសាយអារម្មណ៍។  ជារួម! នៅក្នុងប្រទេសជប៉ុន ជីវិតម្នាក់ៗ ពោរពេញទៅដោយផាសុខភាព។  ៉ 

” ក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្ញុំស្នាក់នៅក្នុងប្រទេសជប៉ុន អ្វីៗ ប្រៀបដូចជាការវិលជុំ ដោយព្រឹកឡើងខ្ញុំត្រូវទៅហ្វឹកហាត់ជាមួយក្រុម រួចចេញទៅរកអាហារទទួលទាន បន្ទាប់មកចូលរួមហ្វឹកហាត់ និងទទួលទានអាហារទៀត បន្តមកខ្ញុំទៅសម្រាក និងថ្ងៃខ្លះត្រូវប្រកួត។ ទាំងនេះគឺជាសកម្មភាពរបស់ខ្ញុំជាទម្លាប់ប្រចាំថ្ងៃ។  ខ្ញុំកម្រនឹងធ្វើដំណើរកម្សាន្តទៅតំបន់ផ្សេងៗ ឆ្ងាយណាស់។ តាំងពីមកទីនេះ (ឆ្នាំ២០១៧) ខ្ញុំធ្លាប់ធ្វើដំណើរជាមួយមិត្តរួមក្រុមម្តងគត់ក្នុងលក្ខណៈដំណើរកម្សាន្តផ្ទាល់ខ្លួន។  

នៅទីនេះ ចំពោះច្បាប់ជាតិមានលក្ខណៈខុសគ្នាបន្តិចផងដែរ។ ជាក់ស្តែងក្នុងការបើកបរក្នុងប្រទេសជប៉ុន បានកំណត់ត្រឹម ៨០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលខ្ញុំគិតថាជាល្បឿនយឺតមួយ ខណៈនៅប្រទេសថៃ ពួកយើងអាចបើកបរបានដល់ ១៥០គីឡូម៉ែត្រក្នុងម៉ែត្រក្នុងមួយម៉ោង។ 

ក្នុងន័យទូទៅ! ក្នុងប្រទេសជប៉ុន យើងពិបាកក្នុងការទំនាក់ទំនងគ្នាបន្តិច ដោយសារនៅទីនេះមនុស្សឲ្យតម្លៃលើគោលការណ៍ឯកជនភាព ហើយមនុស្សជាច្រើនចូលចិត្តរស់នៅដោយខ្លួនឯង ដែលខុសពីប្រទេសថៃ មនុស្សជាច្រើនចូលចិត្តក្នុងការរស់នៅជាលក្ខណៈគ្រួសារ៕  ៉ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628