បាល់ទាត់

ផ្លូវការៈ PSG ផ្ទេរយក Mauro Icardi ផ្តាច់ពី Inter ក្នុងតម្លៃខ្លួន ៦០លានអឺរ៉ូ

ក្លិបជើងឯកលីគកំពូលបារាំង Paris Saint-Germain បានធ្វើការផ្ទេរផ្តាច់នាំយកខ្សែប្រយុទ្ធ Mauro Icardi ជាកម្មសិទ្ធិរបស់ខ្លួនពេញទីពីពេលនេះតទៅពីក្លិបអ៊ីតាលី Inter Milan ។

រំលឹកមកវិញបន្តិច! កីឡាករអន្តរជាតិរបស់ប្រទេសអាហ្សង់ទីនវ័យ ២៧ឆ្នាំខាងលើ បានធ្វើដំណើរទៅចូលរួមជាមួយក្លិបអ្នកមានប្រចាំប្រទេសបារាំង Paris Saint-Germain តាំងពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ តែគ្រាដំបូងក្នុងនាមជាកីឡាករខ្ចីជើងមួយរដូវកាល និងមានលក្ខខណ្ឌទិញផ្តាច់នារដូវកាលបន្ទាប់។

យ៉ាងណា! ក្រោយការបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ ដោយទទួលឳកាសបង្ហាញខ្លួនលើទីលានសរុប ៣១លើក និងរកបាន ២០គ្រាប់ផងនោះ បានធ្វើឲ្យដល់លោក Thomas Tuchel (អ្នកចាត់ការទូទៅប្រចាំក្លិប) បានសម្រេចចិត្តធ្វើការផ្ទេរយកមកធ្វើជាកូនសិស្សផ្ទាច់មុខតែម្តង។

ចំពោះតម្លៃខ្លួននៃការផ្ទេររបស់ Mauro Icardi ត្រូវបានកាសែត BBC ចុះផ្សាយឲ្យដឹង ៦០លានអឺរ៉ូ ជាមួយការចុះកិច្ចសន្យាស្នាក់នៅទឹកដីបារាំងរហូតដល់ដំណាច់រដូវកាល២០២៣/២០២៤ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628