បាល់ទាត់

ផ្លូវការៈ La Liga ត្រឡប់មកវិញថ្ងៃទី១១ ខែនេះ ខណៈរដូវកាលបន្ទាប់ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា

ជាផ្លូវការ ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ (La Liga) បានកំណត់ថ្ងៃវិលមកវិញនៃសកម្មភាពប្រកួតប្រជែងក្នុងរដូវកាលនេះ ព្រមទាំងកំណត់ពេលវេលាសម្រាប់បើកប្រកួតនារដូវកាលបន្ទាប់២០២០/២០២១ ផងដែរ។

គួររំលឹកឡើងវិញថា ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញបានសម្រាកមួយរយៈពេលដោយសារជំងឺរាតត្បាតសកល COVID-19 ខណៈបានដំណើរការដល់សប្តាហ៍ទី២៧ ដោយមានក្លិប FC Barcelona កំពុងកាន់កាប់កំពូលតារាង និងតាមពីក្រោយប្រកៀកប្រកិតពីគូប្រជែង Real Madrid ។

ដោយនៅសល់ការប្រកួត ១១សប្តាហ៍បន្តទៀត ពេលនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានប្រជុំសម្រេចជាមួយគណៈកម្មការទទួលបន្ទុកលីគកំពូលអេស្ប៉ាញ (La Liga) បានឯកភាពគ្នាលើកាលបរិច្ឆេទវិលវិញនៃសកម្មភាពប្រកួតប្រជែងក្នុងរដូវកាល២០១៩/២០២០ ចាប់ពីថ្ងៃទី១១ ខែមិថុនា នេះតទៅ។ បន្ថែមពីនេះ ក៏បានកំណត់កាលបរិច្ឆេទត្រៀមខ្លួនដល់គ្រប់ក្លិបសមាជិកទាំងអស់ នូវការប្រកួតនារដូវកាលបន្ទាប់២០២០/២០២១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះដដែល៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628