បាល់ទាត់

មូលហេតុ​ Chanathip Songkrasin ពិបាក​នឹង​មានឱកាស​ទៅ​លេង​នៅ Leicester City ក្នុង​លីគកំពូលអង់គ្លេស

ក្លិប Leicester City ម្ចាស់​ជើង​ឯក​លីគកំពូល​អង់គ្លេស​រដូវ​កាល​២០១៥/២០១៦ មាន​ព័ត៌មាន​ចចាមអារ៉ាម​នឹង​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​ថៃ​ Chanathip Songkrasin​ ទៅ​លេង​នៅ​ទី​នោះ។

តាម​រយៈកាសែត​ថៃមួយចំនួន​បាន​រាយការណ៍​ថា ក្លិប Leicester City ដែល​ជា​កម្មសិទ្ធរបស់​ក្រុមហ៊ុនយក្សថៃ King Power International Group បាន​ពិភាក្សា​នាំ​យក​កីឡាករ​ទៅ​លេង​នៅ​កីឡដ្ឋាន King Power។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Chahanthip ឃើញ​ថា​ពិបាក​នឹង​បាន​ទៅ​លេង​នៅ​ក្លិប​ដែល​ដឹកនាំ​ដោយ​លោក Brenden Pogers មួយ​នេះ​ជា​ច្រើន​ហេតុផល​រយម​ទាំង​តារាង​ចំណាត់ថ្នាក់ FIFA របស់​ជម្រើស​ជាតិ​ថៃ​ផង​ដែរ។

សម្រាប់​កីឡាករ​ម្នាក់​ដែល​ទៅ​ប្រកួតប្រជែង​នៅ​ Premier League ចំណាត់​ថ្នាក់ FIFA របស់​ប្រទេស​នោះ​ត្រូវ​តែ​ស្ថិត​ក្នុង​លំដាប់​៥០​ឡើង។​ថៃ​ពេល​នេះ​ឈរ​លំដាប់​ Top 100  ដែល​ធ្វើ​ឲ្យ​ Chanathip ពិបាក​លេង​នៅ​អង់គ្លេស។ លើស​ពី​នេះ! Chanathip គ្មាន​បទពិសោធន៍​ទៅ​លេង​នៅ​តំបន់​អឺរ៉ុប ខណៈដែល​រូប​គេ​លេង​នៅ​តែ​ក្នុង​ប្រទេស​ជប៉ុន​ឲ្យ​ក្លិប Consadole Sapporo​ក្រោយចាក​ចេញ​ពី​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៧។

កាលពីមុន! ថៃមានភាគហ៊ុនផ្តាច់មុខនៅក្នុងក្របខ័ណ្ឌ English Premier League គឺ​ក្លិប Manchester City ដែលកាលនោះកាន់កាប់ដោយលោកថាក់ស៊ីនស៊ីណាវ៉ាត្រាបាននាំយកនៅ Teerasil Dangda, Kiatprawut Saiwaeo និង Suree Sukha ទៅ​ហ្វឹកហាត់។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​ ពួក​គេ​បរាជ័យក្នុង​ការ​បង្ហាញខ្លួន​ជា​កីឡាករ​ពេញ​លេញ​ហើយ​បាន​ត្រឹម​ហ្វឹកហាត់​សាកល្បង​តែ​ប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628