បាល់ទាត់

Simon McMenemy ថា​បង្វឹក​ក្រុម​កីឡាករឥណ្ឌូនេស៊ី​គឺ​ជាការងារពិបាកបំផុត​នៅ​អាស៊ី

ខណៈ​ដែល​លោក Simon McMenemy ធ្លាប់​ដឹកនាំ​ក្រុមជម្រើស​ជាតិឥណ្ឌូនេស៊ី​ក្នុង​វគ្គ​ជម្រុះពាន​រង្វាន់ 2022 World Cup / 2023 Asian Cup គាត់បរាជ័យ​ក្នុង​ដណ្ដើម​បាន​ពិន្ទុ​ហើយ​ក្រុម​ទាំង​មូល​ឈរ​បាត់​តារាង​ក្នុង​ពូល G។ ស្ថានភាព​នេះបាន​បានង្ខំ​ឲ្យសមាគមបាល់​ទាត់​ឥណ្ឌូនេស៊ី​ដកដំណែង​គ្រូ​បង្វឹក​សញ្ជាតិស្កុតឡែន​រូបនេះហើយ​ជំនួសវិញ​ ដោយ​អតីតគ្រូបង្វឹក​ជម្រើស​ជាតិ​កូរ៉េខាងត្បូង Shin Tae-yong។

ក្នុង​កិច្ចសម្ភាសន៍មួយ​ក្នុង​គណនី YouTube Bang Bes គាត់​បាន​ទម្លាយ​ថា​ តួនាទី​ជា​គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​គឺ​ជា​ការងារ​ដ៏​ពិបាក​មួយ​ក្នុង​តំបន់​អាស៊ី​ ពីព្រោះមិន​ងាយ​ស្រួល​ក្នុងការផ្គាប់ចិត្តអ្នក​គាំទ្រផ្ដាច់​ការ​និយម​របស់​ពួក​គេ​នោះ​ទេ។

” ខ្ញុំគិត​ថា​វា​គឺ​ជា​ការងារ​ដ៏​ពិបាកបំផុត​មួយ​ក្នុង​តំបន់​អាស៊ី។​អ្នក​គ្រប់​គ្នា​ដឹង​ថា​ហើយឥណ្ឌូនេស៊ី​ពិត​ជា​អស្ចារ្យ មាន​កីឡាករ​ប្រកបដោយ​ទេពកោសល្យជា​ច្រើន​នាក់ ប៉ុន្តែវា​ក៏​មាន​បញ្ហាជា​ច្រើន​នៅ​ជុំ​វិញ​នេះ​ផង​ដែរ។ វា​មិនមែន​គ្រាន់​តែ​លំបាកបំផុត​នៅ​ឥណ្ឌូនេស៊ីប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ពិបាកបំផុត​នៅ​អាស៊ី”។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! វា​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល​គាត់​ត្រូវ​បាន​ដកដំណែងពី​គ្រូ​បង្វឹក​ពី​ព្រោះ​គាត់​ធ្លាប់​បាន​បញ្ចប់​កុងត្រា​មុនកំណត់​ពី​ក្លិប​លេង​នៅ​Indonesian League 1​ដល់​ទៅ​២​ដងគឺ​ក្លិប Mitra Kukar និង Pelita Bandung Raya។

” វា​គឺ​ជា​ការ​ប្រកួត​ប្រជែងដ៏​ខ្លាំង​មួយ​ហើយ​ខ្ញុំ​គិត​ថា​បើ​អ្នក​ចង់​ជោគជ័យ​នៅ​ឥណ្ឌូនេស៊ី​អ្នក​ទាល់​តែ​យល់ពីវប្បធម៌របស់​ឥណ្ឌូនេស៊ី​ទើប​បាន”។

និយាយ​អំពី​បទពិសោធន៍​ដឹកនាំ​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​លោក McMenemy បាន​និយាយ​ថា​គាត់​មាន​បញ្ហាច្រើនណាស់ទាំង​នៅ​ក្រៅ​ទីលាន​និង​ក្នុង​ទីលាន។​អ្វី​ដែលពិបាក​បំផុត​ក្លិប​មិន​ចង់​ឲ្យ​កីឡាករ​របស់​ខ្លួន​មក​លេង​ជម្រើស​ជាតិ​នោះ​ទេ។

” យើង​ធ្លាប់​បាន​និយាយ​រឿង​នេះ​ជា​ច្រើន​ម៉ោង។​ខ្ញុំគិត​ថា​អ្វី​ដែល​ពិបាក​បំផុត​ គឺយើងមិន​អត្តសញ្ញាណ​អំពី​របបៀប​ដែល​យើង​លេង។ មាន​បញ្ហា​ជា​ច្រើន​នៅ​ក្រៅ​ទីលាន​មាន​ច្រើន​ណាស់! មាន​ក្រុម​មិន​ចង់​បញ្ជូន​កីឡាករ​មក​ជួយជម្រើស​ជាតិ”។

មែន​ទែន​ទៅ! ពេល​ដែល​គាត់​ធ្លាប់​ដឹកនាំ​ក្លិប Bhayangkara FC គាត់មិនដឹងថា​ត្រូវ​ទំនាក់​ទំនងនិង​ផ្ដល់ព័ត៌មានពី​កីឡាករ​ជម្រើស​ជាតិ​យ៉ាង​ម៉េច​នោះ​ទេ​ដោយ​សារ​ក្លិប​និង​សហព័ន្ធ ខ្វះ​ទំនាក់​ទំនងរវាង​គ្នានិង​គ្នា។

“ ខ្ញុំចាំបានថានៅពេលដែលខ្ញុំជាគ្រូបង្វឹក Bhayangkara FC ខ្ញុំបានបាត់បង់កីឡាករជាច្រើន។ ពួក​គេ​បាត់​ខ្លួន​២​ទៅ​៣ ខែ។  ខ្ញុំមិនដឹងថាពួក​គេ​ទៅណា និងពេលណាពួកគេនឹងវិលត្រឡប់មកវិញនោះ​ទេ។ ខ្ញុំមិនដឹងថាតើពួកគេឈឺចាប់រឿង​អ្វី​នោះទេ។ ភ្លាមៗនោះ! ពួកគេបានបាត់ខ្លួនអត់​មក​ហ្វឹកហាត់ ហើយខ្ញុំមិនអាចអ្វីទាំងអស់។ គ្មានលិខិតសារជាអក្សរណាមួយផ្ដល់​មក​ខ្ញុំ​នោះ​ទេ។  ខ្ញុំត្រូវតែទូរស័ព្ទទៅកីឡាករខ្លួនឯងដើម្បីស្វែងរកពួក​គេ។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ”៕

 

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628