បាល់ទាត់

Odion Ighalo បន្ត​កុងត្រាខ្ចី​ជើង​ជាមួយ Manchester United ដល់ខែមករា​ឆ្នាំ​២០២១

ក្រុមបិសាចក្រហម Manchester United បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​យល់​គ្នា​មួយ​ជាមួយ​ក្លិប​លីគកំពូល​ចិន Shanghai Greenland Shenhua ដែល​បន្ត​កុងត្រា​ខ្ចី​ជើង​ដល់​ខ្សែ​បប្រយុទ្ធ​ជម្រើស​ជាតិនីហ្សេរីយ៉ា Odion Ighalo​ដល់​ខែមករាឆ្នាំ​២០២១។

កុងត្រា​ខ្ចីជើង​ចាស់​រយៈពេល​៦​ខែ​របស់​គាត់​ផុតកំណត់នៅ​ថ្ងៃ​ទី​៣១ខែ​ឧសភាឆ្នាំ២០២០​នេះ​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​!​រូប​គេ​អាច​បន្ត​លេង​ជាមួយក្លិប​ដល់​ខែ​មករាឆ្នាំ២០២១ បន្ទាប់​ពី​រូប​គេ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ជាមួយ​ក្លិប​ដេល​ជា​ក្ដីស្រមៃរបស់​ខ្លួន​កាល​ពី​ក្មេង។

Ighalo បង្ហាញខ្លួន​បាន​៨​ប្រកួត​រក​បាន​៤​គ្រាប់​ទល់​នឹង​ក្លិប  Club Brugge, Derby County (២គ្រាប់) និង​ក្លិប LASK ក្នុង​ Europa League។ ការ​ប្រកាស​នៅ​ថ្ងៃ​នេះគឺ​ជា​ពិត​ជាទាន់​ពេល​វេលា ខណៈដែល​វត្តមាន​របស់​គាត់​គឺ​ជា​ជម្រើសមួយ​របស់​លោក Ole Gunna Solakjaer ។ គ្រូ​បង្វឹក​រូបនេះ​បាន​និយាយ​ក្នុង​វេបសាយផ្លូវការរបស់​ក្លិប​ថា៖

” ពួក​គេ [Shanghai Greenland Shenhua] ល្អ​ចំពោះយើង​ណាស់​ដែល​អនុញ្ញាតឲ្យ​គាត់​( Ighalo)បន្ត​លេង​ជាមួយក្លិប​ក្នុង​ក្ដី​ស្រមៃរបស់​គាត់​ហើយសង្ឃឹម​ថា​គាត់​អាចបញ្ចប់នូវ​អ្វី​ដេលគាត់​ចាប់​នៅ​ទី​នេះ​ហើយ​ឈ្នះ​ពាន​ជាមួយ​ពួក​យើង”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628