បាល់ទាត់

ប្រទេសទាំង១៥ មានកញ្ចប់ថវិកាយោធាប្រចាំឆ្នាំតិចជាងតម្លៃខ្លួនខ្សែការពារសរុប Liverpool

ក្រុមកីឡាករតំបន់ការពាររបស់ក្លិបហង្សក្រហម Liverpool កំពុងធ្វើបានល្អក្រោមការដឹកនាំរបស់លោក Jurgen Klopp ខណៈតម្លៃខ្លួនសរុបរបស់ពួកគេ ប្រសិនបើលក់ចេញក៏ទទួលបានប្រាក់ចំណូលកប់ក្តោងជារួមផង។

ជាទូទៅ កងកម្លាំងយោធាគឺជាមន្ត្រីពៈលីអាយុជីវិតការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងរក្សាការពារដែនបូរណភាពទឹកដីនៃជាតិសាសន៍នីមួយៗ ។ ដូច្នេះដ្បិតសកលលោកសតវត្សរិ៍ទី២១ ពុំមានសង្គ្រាមកើតឡើងរាំរ៉ៃដូចពីសតវត្សរិ៍មុនៗ ក៏ក្តី ប៉ុន្តែការចំណាយថវិកាលើវិស័យយោធានៅតែមានការប្រើប្រាស់ជាចាំបាច់។

ក្រឡេកមកមើលកីឡាករក្នុងតំបន់ការពាររបស់ក្លិបការពារតំណែងជើងឯក UEFA Champions League និងកំពុងត្រៀមខ្លួនលើកពានលីគ Premier League បច្ចុប្បន្មមានតម្លៃខ្លួនគិតជាដុល្លារសហរដ្ឋអាមេរិក ដោយស្រង់ចេញពី Transfermarkt ក្នុងឆ្នាំ២០២០នេះដូចតទៅៈ

  • Virgil van Dijk – ប្រមាណ ៨៦.៦លានដុល្លារ
  • Andrew Robertson – ប្រមាណ ៦៩.៤លានដុល្លារ
  • Alison Becker – ប្រមាណ ៧៨លានដុល្លារ
  • Joe Gomz – ប្រមាណ ៤៦.៦លានដុល្លារ
  • Dejan Loveren – ប្រមាណ ១៧.៣លានដុល្លារ
  • Joel Matip – ប្រមាណ ៣៤.៦លានដុល្លារ
  • Alexander Arnold – ប្រមាណ ១០៧លានដុល្លារ

តាមចំនួនដកស្រង់នេះមានន័យថា បើក្លិប Liverpool លក់កីឡាករ៧រូបខាងលើព្រមគ្នាអាចរកចំណូលបានសរុបជាង ៤២៩លានដុល្លារ ខណៈទឹកប្រាក់នេះលើសពីការចំណាយទឹកប្រាក់លើវិស័យយោធាប្រចាំឆ្នាំរបស់ប្រទេសទាំង១៥ ខាងក្រោមនេះក្នុងឆ្នាំ២០១៩។

ខាងក្រោមជាតួរលេខចំណាយថវិកាជាតិប្រចាំឆ្នាំលើវិស័យយោធារបស់ប្រទេសទាំង១៥ ដកស្រង់ចេញពី TradingEconomics :

១៥.កោះម៉ាល់តា (ទ្វីបអឺរ៉ុប) – ៦៤លានដុល្លារ

១៤.ម៉ុងតេណេហ្គ្រោ (ទ្វីបអឺរ៉ុប) – ៧៧.៥លានដុល្លារ

១៣.សាធារណៈកុងហ្គោ (ទ្វីបអាហ្វ្រិក) – ១០០លានដុល្លារ

១២.រវ៉ានដា (ទ្វីបអាហ្វ្រិក) – ១១៩.៥លានដុល្លារ

១១.កោះគូបា (ទ្វីបអាមេរិកកណ្តាល) – ១២៣លានដុល្លារ

១០.បូស្នៀ (ទ្វីបអឺរ៉ុប) – ២០៨លានដុល្លារ

៩.ឆាដ (ទ្វីបអាហ្រ្វិក) – ២១៦លានដុល្លារ

៨.អែលសាវ៉ឌ័រ (ទ្វីបអាមេរិកខាងជើង) – ២៦៣លានដុល្លារ

៧.ហ្គាតេម៉ាឡា (ទ្វីបអាមេរិកកណ្តាល) – ២៧៥លានដុល្លារ

៦.ហ្សកហ្ស៊ី (ទ្វីបអឺរ៉ុប) – ៣១២លានដុល្លារ

៥.ប៉ារ៉ាហ្គាយ (ទ្វីបអាមេរិកខាងត្បូង) – ៣៧៩លានដុល្លារ

៤.ហ្សាំប៊ី (ទ្វីបអាហ្រ្វិក) – ៣៨៦លានដុល្លារ

៣.ហុងឌូរ៉ាស (ទ្វីបអាមេរិកកណ្តាល) – ៤០០លានដុល្លារ

២.កាមេរូន (ទ្វីបអាហ្រ្វិក) – ៤០៥លានដុល្លារ

១.អេត្យូពី (ទ្វីបអាហ្រ្វិក) – ៤២០លានដុល្លារ ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628