បាល់ទាត់

Chelsea ស្នើសុំ Premier League អនុញ្ញាតឲ្យ​កីឡាករ​៩​នាក់​អង្គុយកៅអីបម្រុង

ក្រុមតោ​ខៀវ Chelsea បាន​ស្នើទៅ​ Premier League​ជា​ផ្លូវការ​ឲ្យ​អនុញ្ញាតក្លិប​អាចចុះ​ឈ្មោះ​កីឡាករ​បម្រុង​៩​នាក់​រហូត​ដល់​រដូវ​កាល​នេះ​ចប់។ លិខិតស្នើ​សុំ​នេះ​នឹង​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​បើ​តាម​កាសែត​អង់គ្លេស Daily Mail ប​ង្ហាញ។

គម្រោង​ដែល​ចង់​ឲ្យ​កីឡាករបម្រុង​ប្ដូរ​ចូល​៥​នាក់ក្នុង​មួយប្រកួត​បាន​ទទួល​ការ​យល់​ព្រម​ ខណៈ​ជា​ធម្មតា​កីឡាករ​៣​នាក់​ប៉ុណ្ណោះ។ ពាន​រង្វាន់ Bundesliga បាន​អនុវត្តិវិធាន​នេះ​រួច​ហើយ​ ពោល​គឺ​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ។​ពេល​នេះ Cheldsea ចង់ឲ្យ​មាន​ការ​ប្ដូរ​បន្ថែម​ទៀត។

តាមរបាយកាណ៍​ដដែល ក្រុម​តោខៀវ​ចង់​ឲ្យ​កីឡាករ​បម្រុងអង្គុយកៅអី​ឡើង​ពី​៧​នាក់ក្នុង​ពេល​បច្ចុប្ប​ន្ន​ទៅ​៩​នាក់​។ ការផ្លាស់ប្តូរពិសេសនោះត្រូវបានធ្វើឡើងរួចហើយនៅក្នុងក្របខ័ណ្ឌ Bundesliga មុនពេលចាប់ផ្តើមនៃរដូវកាល ២០១៩/២០ ។ ការ​បន្ថែម​ចំនួន​កីឡាករ​អង្គុយកៅអីបម្រុងរបស់​ក្រុមនីមួយៗ ​នឹង​ត្រូវផ្ដល់​សច្ចាប័ន​ដោយ​ FIFA ។

ក្លឹបមានការភ័យខ្លាចចំពោះការរងរបួសរបស់​កីឡាករ ជាពិសេសនៅពេលដែលពួកគេត្រូវបានបង្ខំឱ្យលេងពីរប្រកួតក្នុងមួយសប្តាហ៍ ដើម្បីបញ្ចប់រដូវកាល ២០១៩/២០ បន្ទាប់ពីការឈប់សំរាក ៣ ខែកន្លងមក។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628