បាល់ទាត់

Kiatisuk Senamuang ត្រៀមខ្លួនប្រឡូកក្នុង​ពិភពបាល់​ទាត់​វិញ​ក្រោយ​សម្រាកឆ្អែតឆ្អន់

អតីតគ្រូ​បង្វឹក​ជម្រើស​ជាតិ​ថៃ​លោក Kiatisuk Senamuang បាន​និយាយ​ថា​គាត់​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ត្រឡប់​មក​កាន់​ដំណែង​ជាគ្រូបង្វឹកបន្ទាប់​ពី​លោក​សម្រាក​អស់​រយៈពេល​៣ឆ្នាំយ៉ាង​យូរ។

Kiatisuk មាន​ឈ្មោះ​ក្រៅ​ថា​ “Zico Thailand”ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រូ​បង្វឹក​ល្អបំផុត​ក្នុង​តំបន់​អាស៊ាន​បន្ទាប់​ពី​លោក​ជួយជចម្រើស​ជាតិ​ថៃ​ឈ្នះ​ពានជា​ច្រើន​ទាំងឈុត​U23 និង​ក្រុម​ឈុត​ធំ​ថៃ​តាំង​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧។

លោក​ថា​លោកត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ត្រឡប់​មក​វិញ​បើ​មាន​សំណើដាក់​មក​លោក​សមរម្យ។ ” ប្រសិន​បើមានសំណើសក្ដិសម ខ្ញុំ​ត្រឡប់​មក​ជា​គ្រូ​បង្គោល​វិញ។ ខ្ញុំ​មាន​ទម្លាប់​ហូប ផឹក​និង​ដេក​ដែល​គិតអំពី​បាល់​ទាត់”។

“ ខ្ញុំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍បាល់ទាត់ថៃ។ ខ្ញុំខ្វល់ពីកីឡាករតាំងពីវ័យក្មេងរហូតដល់អាជីព។ ខ្ញុំចង់ត្រលប់មកវិញ ហើយជួយពួកគេឱ្យប្រសើរឡើងនូវកម្រិតនៃការលេងរបស់ពួកគេ។ ខ្ញុំនៅតែមានពេលច្រើនដើម្បីគិតអំពីវា។ កាលពីមុន! ខ្ញុំបានបដិសេធសំណើមួយចំនួន ពីព្រោះពេលវេលាមិនត្រឹមត្រូវ។ ឥឡូវនេះខ្ញុំបានត្រៀមខ្លួនត្រឡប់ទៅវិញហើយ។ ខ្ញុំពិតជាមិនចង់បែកបាក់ជាមួយបាល់ទាត់ទេ” ។

ក្រុមមកពីលីគកំពូលម៉ាឡេស៊ីអាចបង្វែរចំណាប់អារម្មណ៍មក  Kiatisuk ខណៈដែលគាត់ពូកែដឹកនាំក្នុង​បរិបទបាល់ទាត់អាស៊ីអាគ្នេយ៍។ បទពិសោធន៍ដែលគាត់មាន និងលំនាំលេងរបស់គាត់ឃើញថាសមអាចជួយក្លឹបម៉ាឡេស៊ីឆ្ពោះទៅមុខបាន៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628