បាល់ទាត់

ផ្លូវការៈ លីគកំពូលឡាវ នឹងបើករដូវកាលនេះចាប់ពីថ្ងៃទី១១ ខែក្រោយតទៅ

ក្រោយសម្រាក និងរង់ចាំរយៈពេលជាយូរមក ទីបំផុតសហព័ន្ធបាល់ទាត់ឡាវ (LFF) បានសម្រេចយល់ព្រមបើករដូវកាលនៃលីគកំពូលឡាវ (Lao Premier League) រដូវកាល២០២០ នេះ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខតទៅ។

តាមសេចក្តីប្រកាសពីសហព័ន្ធបាល់ទាត់ឡាវ (LFF) នឹងអនុញ្ញាតបើកការប្រកួតលីគកំពូលឡាវរដូវកាល២០២០ ឡើងវិញ ក្រោយពន្យារពេលតាំងពីដើមឆ្នាំពីព្រោះតែជំងឺរាតត្បាតសកល COVID-19 ។

យោងតាមប្រភពដដែលខាងលើ លីគកំពូលឡាវឆ្នាំថ្មីនេះនឹងមាន ៧ក្លិបចូលរួមដែលជាចំនួនលើសពីឆ្នាំមុនមានត្រឹម ៦ក្លិបរួមមាន Evo United, Army FC, Police FC, Master 7, Young Elephants និង Lao Toyota FC (ជើងឯកឆ្នាំចាស់) បូកនឹងក្លិបថ្មីមួយបន្ថែមទៀតក្នុងរដូវកាលនេះ តែពុំទាន់បានបញ្ជាក់ឈ្មោះនៅឡើយ។ រូបមន្តប្រកួត តម្រូវឲ្យក្លិបនីមួយៗ នឹងធ្វើការលេង២ជុំ (ក្នុងដី/ក្រៅដី) តាមទម្លាប់ធម្មតា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628