បាល់ទាត់

ត្រៀម AFC U19 Championship ជម្រើស​ជាតិម៉ាឡេស៊ីU-19​អាច​ទៅបោះជុំរុំ​ហ្វឹកហាត់ក្នុងទឹកដីម្ចាស់​ផ្ទះអ៊ុយបេគីស្ថាន

អគ្គលេខាធិការសមាគមបាល់ទាត់​ម៉ាឡេស៊ី​លោក Stuart Ramalingam​បានទម្លាយ​ថា​ក្រុមជម្រើស​ជាតិ​វ័យក្រោម​១៩ឆ្នាំ​អាច​នឹង​ទៅ​បោះ​ជុំរុំហ្វេឹកហាត់ក្នុង​ប្រទេស​អ៊ុយបេគីស្ថាន​ឬ​ក៏​នៅ​ប្រទេស​ណាមួយ​ជុំវិញ​ហ្នឹង ​ដើម្បី​រៀប​ចំ​ខ្លយន​សម្រាប់​ប្រកួតប្រជែង​ពាន​រង្វាន់ AFC U-19 Championship 2020 ក្នុង​ខែ​តុលា​ខាង​មុខ។

ការជ្រើសរើសទីតាំងហ្វឹកហាត់​នេះមានបំណងធ្វើឱ្យកីឡាករអាច​សម្របខ្លួន​ជាមួយនិងអាកាសធាតុត្រជាក់មួយខែឬពីរខែមុនពេលការប្រកួតចាប់ផ្តើម។​អីចឹង​ក៏​ដោយ! ការ​ហ្វឹកហាត់​នេះត្រូវពឹងផ្អែកលើការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខជាតិ ឬការ​អនុញ្ញាតិ​ឲ្យ​ចេញ​ចូល​របស់​ប្រទេស​ទាំង​នោះ​ដើម្បី​ឲ្យក្រុមរបស់លោក Brad Maloney អាចហ្វឹកហាត់​និង ប្រតិបត្តិការនៅក្រៅប្រទេសបាន ដោយ​សារស្ថានភាព​ការ​រីករាលដាល​នៃ​វីរុសកូវីដ១៩មិន​ទាន់​ធូស្រាល។

លោក Stuart Ramalingam និយាយ​ក្នុង​កាសែត​ The Metro Arena ថា៖” លោក Maloney បានស្នើទៅហ្វឹកហាត់នៅប្រទេសអ៊ូសបេគីស្ថាន ឬ​ប្រទេស​ក្បែៗហ្នឹងមួយខែឬពីរខែមុនការប្រកួតដើម្បីត្រៀមក្រុម U-19 ។ ប៉ុន្តែផែនការពឹងផ្អែកលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ហើយយើងកំពុងធ្វើការឆ្ពោះទៅរកផែនការនេះ។ ប្រសិនបើត្រូវបានអនុញ្ញាតយើងក៏ត្រូវការការយល់ព្រមពីប្រទេសគោលដៅរបស់យើងផងដែរ”។

ម៉ាឡេស៊ី​គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​៤​ឡើង​ទៅ​ពី​អាស៊ី​អាគ្នេយ៍​ដែល​មាន​ U19​ឡាវ ឥណ្ឌូនេស៊ី វៀតណាម និង​កម្ពុជា៕

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628