បាល់ទាត់

BTV News នឹង​ផ្សាយផ្ទាល់​ពិធីចាប់ឆ្នោតបែងចែកពូលពាន AFC U19 Championship 2020

ក្រុមបាល់ទាត់ជម្រើស​ជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ នឹងចូលរួមការប្រកួតជើងឯកអាស៊ីអាយុក្រោម ១៩ ឆ្នាំ ២០២០ ឬ AFC U-19 Championship 2020 លើកដំបូងនៅខែតុលា​ នៅ​ប្រទេសអ៊ូសបេគីស្ថាន​។

ចំណែក​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​នឹង​ធ្វើ​ឡើង​ក្នុង​ទីស្នាក់​ការ​សហព័ន្ធកីឡាបាល់​ទាត់អាស៊ី​ ដែល​មានមូលដ្ឋាន​នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​នេះ។អ្វី​ដែល​ជា​ដំណឹង​ល្អ! ការ​ចាប់​ឆ្នោតជ្រើស​រើស​ពូល​នេះក៏ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ចាប់ពីវេលាម៉ោង ៣ និង ៣០ នាទីរសៀលតទៅផង​ដែរ។

U-19 កម្ពុជា​គឺ​ជា​ក្រុម​ដែល​ឡើង​ទៅជុំផ្ដាច់​ព្រ័ត្រនៅ​ប្រទេស​អ៊ុយបេគីស្ថាន ​ក្នុង​នាម​ជា​ក្រុម​លេខ​២​ល្អបំផុត​ទាំង​៤ ក្នុង​វគ្គ​ជម្រុះជុំដំបូង​ហើយ​ U-19 កម្ពុជា​ជា​ក្រុម​មួយ​ក្នុង​ចំណោម​៥​នៅ​អាស៊ាន​មាន​ដូច​ជា U19​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និង​ U19​ឡាវ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628