បាល់ទាត់

ព្រឹទ្ធាចារ្យបាល់ទាត់​ ប៉ែន ផាត មកចែករំលែកបទពិសោធន៍ និងធ្វើកម្មវិធី(Football Clinic) នៅលើទីលាននៃកីឡដ្ឋាន SRU ?

ថ្មី​ៗនេះ! អតីតកីឡាករ​ជម្រើស​ជាតិកម្ពុជាទសវត្សន៍សឆ្នាំ​៦០-៧០ ព្រឹទ្ធាចារ្យបាល់ទាត់​ ប៉ែន ផាត អាចនឹងមកចែករំលែកបទពិសោធន៍ និងធ្វើកម្មវិធី(Football Clinic) នៅលើទីលាននៃកីឡដ្ឋាន SRU​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប។

ទំព័រហ្វេសបុកផ្លូវការរបស់ កីឡដ្ឋាន SRU Stadium បាន​ផុស​នៅ​ព្រឹក​នេះ​អំពីអត្ថន័យស្ទាបស្ទង់មតិ​អ្នក​គាំទ្រ​បាល់​ទាត់​តែ​ប៉ុណ្ណោះ ។ ទោះ​បី​ជា​យ៉ាង​នេះក្ដី! SRU អញ្ជើញលោកគ្រូមកចែករំលែកបទពិសោធន៍ និងធ្វើកម្មវិធីបង្ហាត់បាល់ទាត់ (Football Clinic) នៅលើទីលាននៃកីឡដ្ឋាន SRU គឺ​គ្រោង​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​នេះហើយ។

បច្ចុប្បន្ន ព្រឹទ្ធាចារ្យបាល់ទាត់​ ប៉ែន ផាត កំពុងកាន់​កិច្ចការបង្វឹក​ក្រុម​យុវជនថ្នាលមួយ​ក្នុង​ប្រទេស​ថៃ។​លោក ​ប៉ែន ផាត ដែល​បច្ចុប្បន្ន​​មាន​អាយុ​​ជាង​​៦០​ឆ្នាំ​ប្លាយ​ទៅ​​ហើយ​ជា​កីឡាករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ខ្មែរ​ទាំង​ឡាយ​​ដែល​បាន​​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​​កម្ពុជា​​​ជាប់​ចំណាត់​ថ្នាក់​លេខ៤​នៃ​ពាន​រង្វាន់​ Asian Cup ឆ្នាំ​១៩៧២។ ​

កាល​ជំនាន់​នោះ​ លោក​ក៏​ជា​កីឡាករ​ខ្មែរ​ម្នាក់​​​ដែល​បាន​លេង​ជា​មួយ​កីឡាករ​បាល់ទាត់​ប្រវត្តិសាស្ត្រ​​របស់​ ប្រេស៊ីល Pele នៅ​ពេល​ដែល​រូប​លោក​​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ក្លិប​នៅ​ប្រទេស​ថៃផងដែរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628