បាល់ទាត់

លីគកំពូលហ្វីលីពីនគ្រោងត្រឡប់មក​វិញក្នុងខែ​កក្កដា

ក្របខ័ណ្ឌ  Philippines Football League (PFL) ដាក់​គោលដៅ​ត្រឡប់​មក​វិញ​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​នេះ​ហើយ​បើ​វេសាយ​ aseanfootball.org។

គោលដៅ​នៃ​ការ​ត្រឡប់​មក​វិញ​នេះ​​ត្រូវបាន​បញ្ជាក់ដោយ​លោក Mariano Nonong Araneta ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​ហ្វីលីពីន។ បន្ទាប់​ពី​បន្ធូបន្ថយ​ការ​រឹតបណ្ដឹងនានា​ក្នុង​ប្រទេស​ PFF មាន​ទំនុក​ចិត្ត​ថា​សកម្មភាពកីឡានឹង​អាច​ត្រឡប់មក​វិញ​បានហើយ។

ប្រសិនបើសារសុវត្ថិភារបស់លីកត្រូវបានអនុម័ត ក្រុមក្នុងខ័ណ្ឌ PFL នឹងមានគោលបំណងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញនៅថ្ងៃទី ១៥ ខែមិថុនា ហើយលីកនឹងចាប់ផ្តើមលីកឡើងវិញនៅថ្ងៃទី ១៥ ខែកក្កដា។

មែន​ទែន​ទៅ​!​លីគ​កំពូលហ្វីលីពីន​គ្មានឱកាស​ក្នុងការបើក​រដូវ​កាល​២០២០​នេះ​នៅ​ឡើយ​ទេ​ ដោយ​សារការ​រីករាលដាល​នៃ​វីរុស​កូវីដ​១៩​ ខណៈ​កាល​បរិច្ឆេទដំបូង​ឡើត​គឺ​ចាប់​ផ្ដើម​នៅថ្ងៃ​ទី២១​ខែ​មីនា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628