បាល់ទាត់

លោក Maradona បន្តកិច្ចសន្យាដឹកនាំក្លិប Gimnasia y Esgrima ១រដូវកាលថែមទៀត

ជាផ្លូវការ អតីតវីរៈបុរសបាល់ទាត់កម្រិតពិភពលោក Diego Maradona និងសព្វថ្ងៃជាគ្រូបង្វឹកក្លិប បានចុះកិច្ចសន្យាថ្មីបន្ថែមបន្តស្នាក់នៅជាមួយក្លិប Gimnasia y Esgrima រហូតដល់ដំណាច់រដូវកាល២០២០/២០២១។

អតីតកីឡាករជួយជម្រើសជាតិអាហ្សង់ទីនគ្រងជើងឯក FIFA World Cup ឆ្នាំ១៩៨៦ ខាងលើបានឈានជើងចូលមកដឹកនាំនៅក្លិប Gimnasia y Esgrima សមាជិកលីគកំពូលអាហ្សង់ទីន កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដោយគិតមកទល់ពេលនេះដឹកនាំសរុប ២០ប្រកួត ឈ្នះ ៧លើក ស្មើរ ៤លើក និងចាញ់ ៩លើក។ ខណៈបច្ចុប្បន្នក្លិបនេះកំពុងឈរលេខរៀងទី ១៩ ក្នុងចំណោមក្លិបទាំង ២៤ នៃតារាងលីគ។

យ៉ាងនេះក្តី! ពុំមានជាបញ្ហាចោទប៉ុន្មានឡើយ ស្របពេលដែលសមាគមបាល់ទាត់អាហ្សង់ទីនបានសម្រេចដោយកំណត់មិនឲ្យមានការតំឡើងចូល និងកាត់ចេញ សម្រាប់ក្លិបជាសមាជិកលីគកំពូលអាហ្សង់ទីន (Argentina Primera Division) រយៈពេល ២រដូវកាល គិតទាំងរដូវកាលនេះ និងរដូវកាលបន្ទាប់ ដើម្បីប៉ះប៉ូវពីការរំសាយលីគរដូវកាលនេះ២០១៩/២០២០ ដោយសារជំងឺរាតត្បាត COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628