បាល់ទាត់

កាតា ជាប្រទេសដំបូងគេប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់ ក្នុងសម័យកាល COVID-19

ក្រុមជម្រើសជាតិកាតា ក្រោមការដឹកនាំរបស់លោក Felix Sanchez បានកោះស្នើសហព័ន្ធបាល់ទាត់កាតា (QFA) ចេញបញ្ជីឈ្មោះកីឡាករចំនួន ៣៤នាក់ ត្រៀមប្រមូលផ្តុំហ្វឹកហាត់ចាប់ពីពាក់កណ្តាលខែមិថុនា នេះតទៅ ដ្បិតពិភពលោកកំពុងព្រួយបារម្ភពីជំងឺរាតត្បាត COVID-19 ក៏ដោយ។

សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) ដែលជាប្រទេសម្ចាស់ផ្ទះត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA World Cup ឆ្នាំ២០២២ បានត្រៀមខ្លួនគួរឲ្យកត់សម្គាល់ ខណៈតាមគម្រោងរបស់គ្រូបង្វឹកជម្រើសជាតិលោក Felix Sanchez បានកោះហៅកីឡាករចំនួន ៣៤នាក់ចូលហ្វឹកហាត់ចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

យ៉ាងណាក៏ដោយ! ការហ្វឹកហាត់នឹងមានការតាមដានឲ្យបានម៉ត់ចត់ ដោយមានការចូលរួមពីមន្ត្រីជំនាញសុខាភិបាលពីក្រសួងសុខាភិបាលកាតា (MOPH) ត្រួតពិនិត្យ និងតាមដាន ឬចូលរួមបង្ការការពារពីការឆ្លងជំងឺ COVID-19 ផងដែរ។

គួរឲ្យដឹងផងថា ដ្បិតប្រទេសកាតាជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ មានន័យថានឹងទទួលបានកៅអីស្វ័យប្រវត្តិបង្ហាញខ្លួនក្នុងពានលំដាប់ពិភពលោកនេះ ប៉ុន្តែក៏ស្ថិតនៅក្នុងវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ីដូចគ្នា ដើម្បីដណ្តើមកៅអីទៅលេងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៣ ដែលរៀបចំនៅប្រទេសចិនផងដែរ ខណៈ កាតា ផ្ទាល់ជាក្រុមការពារតំណែងជើងឯកឆ្នាំ២០១៩ កន្លងទៅថ្មីៗ ។

កាតា ស្ថិតនៅក្នុងពូល E រួមជាមួយ អូម៉ង់ , ឥណ្ឌា , បង់ក្លាដែស និងអាហ្គានីស្ថាន ដោយឆ្លងកាត់ ៥ប្រកួតកន្លងមកបានកំពុងកាន់កាប់កំពូលតារាង ដោយបង្ហាញទម្រង់លេងយ៉ាងល្អពោលគឺ ឈ្នះ ៤លើក និងស្មើរ ១លើក។

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករជម្រើសជាតិកាតាទាំង ៣៤នាក់ត្រូវកោះហៅប្រមូលផ្តុំហ្វឹកហាត់លើកនេះៈ

Muhammad Al Bakri, Bassam Al Rawi Muhammad Ayyash, Sultan Al Berik, Asim Madbo, Karim Boudaif, Abdullah Abdel Salam, Ismail Muhammad, Abd Al Rahman Muhammad, Muhammad Montari, Almoez Ali, Saad Al Sheeb, Meshal Barsham, Pedro Miguel, Khokhi Boualam, Tariq Salman, Abdel Karim Hassan, Mohamed Waad, Hassan Al Haydos, Akram Afif, Youssef Hassan, Mahdi Ali, Hammam Al Amin, Moayad Hassan, Ahmed Alaa, Musab Khader, Ahmed Fathi, Jassem Jaber, Youssef Abdel Razzaq, Mohamed Salah, Abdulaziz Hatem, Fahd Younis, Ahmed Moeen and Ahmed Suhail ៕ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628