បាល់ទាត់

Sancho និ​ងមិត្តរួម​ក្រុម Dortmund ៤​នាក់​ទៀត​រំលោភបទបញ្ជារក្សាអនាម័យក្រោយ​ចេញទៅកាត់សក់នៅ​ហាង​អត់ពាក់ម៉ាស

កីឡាកររបស់​ក្លិប Borussia Dortmund ៥​នាក់​បាន​រំលោភបទបញ្ជារក្សាអនាម័យ​របស់​ក្លិប បន្ទាប់​ពី​ពួក​គេ​ទៅ​កាត់សក់​ក្នុង​ហាងមួយ​ដោយ​មិន​ពាក់ម៉ាសការពារ ហើយ​ពេល​នេះ​ពួក​គេ​កំពុងប្រឈមមុខនឹង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃហើយ។

កីឡាករ៤​នាក់​នោះ​មាន Jadon SanchoAlex WitselDan-Axel ZagadouManuel Akanji និង Raphael Guerreiro ។ កាសែតអាល្លឺម៉ង់ Bild និង Ruhr Nachrichten រាយការណ៍ថា៖” កីឡាកររបស់ BVB ៥​នាក់​បាន​រំលោភបទបញ្ជារបស់​ក្លិប​ដែល​ចេញទៅ​កន្លែងងាយ​នឹង​ឆ្លង​ Covid-19 ក្រោយ​ពេល​ពួក​គេ​ទៅ​កាត់សក់ក្នុង​ហាង​ឯកជនមួយដោយ​មិនពាក់ម៉ាសគ្រប់ៗគ្នា”។

ក្លឹបក៏មិនបានជូនដំណឹងអំពីការដើរចេញទៅ​ខាង​ក្រៅនេះដែរ ដែលនេះមានន័យថាកីឡាករទាំង ៥ នាក់អាចប្រឈមនឹងការផាកពិន័យ ហើយអាចនឹងត្រូវដាក់ឲ្យនៅដាច់រយៈពេល ១៤ ថ្ងៃប្រសិនបើសហព័ន្ធបាល់ទាត់អាឡឺម៉ង់សម្រេចថា ពួកគេគួរតែនៅដាច់ដោយឡែកពីគេពិត​មែន​នោះ។

ហាងកាត់សក់នោះ​ឈ្មោះ  Winnie Nana Karkari ជា​ម្ចាស់​ហាង​កាត់​សក់ ឈ្មោះ ‘Fresh Prince The Barber’ មាន​ទីតាំងនៅទីក្រុង Düsseldorf ហើយ​គាត់​ទទួល​បាន​ការ​ចំណាយ​ពី​កីឡាករ​ដែល​ទៅកា់ត់សក់កន្លែង​គាត់​ហើយ អាច​ធ្វើ​បាន​គ្រប់​យ៉ាង​តាម​ម៉ូតដែល​កីឡាករត្រូវការ។ រូបថត​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ហោះក្នុងបណ្ដាញសង្គម Instagram ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Kakari បាន​ប្រាប់​កាសែត The Bild ថា​​ពេល​នោះ​គាត់​គ្រាន់​តែ​ដោះម៉ាសក្នុង​គោលបំណងថតរូបតែ​ប៉ុណ្ណោះ​ ហើយកាសែតបានបន្ថែមទៀតថាជាងកាត់សក់គឺល្អិតល្អន់ណាស់នៅពេលនិយាយពីបញ្ហាអនាម័យ។

Borussia Dortmund បានចេញសេចក្តីថ្លែងការណ៍មួយដោយពន្យល់ថា៖“ វាជារឿងធម្មតាទេដែល កម្លោះៗរបស់យើងត្រូវការកាត់សក់ បន្ទាប់ពីមានការរស់​នៅ​ក្នុង​ផ្ទះអស់រយៈពេលជាយូរមកហើយ ប៉ុន្តែអ្វីដែលមិនអាចទទួលយកបានគឺពួកគេមិន​បាន​ពាក់ម៉ាស។ វាជាបញ្ហាដែលយើងបានសង្កត់ធ្ងន់និងច្បាស់លាស់។ ជាងកាត់សក់ក៏គួរច្បាស់​លាស់​ជាង​នេះ​ដែរ “៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628