បាល់ទាត់

ហេតុអ្វី Liverpool បោះ​បង់​គោលបំណងចុះកុងត្រាយក Timo Werner ហើយឲ្យ​ Chelsea ដណ្ដើម​បាន?

ខ្សែប្រយុទ្ធ RB Leipzig កីឡាករ Timo Werner គ្រោង​នឹង​ចាក​ចេញ​ពីក្លិប​ក្នុង​រដូវ​កាល​នេះ ស្រប​ពេល Chelsea គឺ​ជា​ក្លិប​ដែលមានភាគរយខ្ពស់​ជាងគេ​ក្នុង​នាំ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​អាល្លឺម៉ង់រូបនេះ។

កីឡាករ​វ័យ២៤ឆ្នាំ​រំពឹង​ថា​នឹង​ចាក​ចេញ​ពីអាល្លឺម៉ង់ក្នុង​រដូវ​ក្ដៅ​នេះ ខណៈដែល Liverpool និង​ក្រុមរបស់​លោក Frank Lampard សុទ្ធតែបង្ហាញ​ការ​ចាប់​អារម្ម​ណ៍ទៅ​លើ Werner។​ប៉ុន្តែ​ Liverpool បាន​បញ្ចប់​ការ​តាម​ចែចូរ​ហើយ​លែង​ប្រកួត​ប្រជែងយក​ហត្ថលេខាកីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់រូបនេះ​ហើយ។​ពេល​នេះ​នៅ​សល់​តែ Chelsea តែ​ម្នាក់ឯង​ប៉ុណ្ណោះ​ដែល​កំពុងសើមមាត់​សើមក និយាយ​កុងត្រា​ជាមួយ​ Leipzing។

កាសែតអាល្លឺម៉ង់ BILD​បាន​និយាយ​ថា​ Chelsea កំពុង​ពិភាក្សាជាមួយ Werner លើ​កុងត្រា​រយៈ​ពេល​៥ឆ្នាំ​ដែល​នេះ ​អាច​ឲ្យ​រូប​គេ​មក​កាន់​ក្លិប​នៅ​ភាគខាងលិចទីក្រុងឡុងដុង​កាន់​តែ​មាន​ភាគរយខ្ពស់។ តម្លៃខ្លួន​ផ្ដាច់​កុងត្រារបស់ Werner គឺ​ត្រឹម​តែ​៤៩លានផោន​ប៉ុណ្ណោះ​ហើយ​កុងត្រា​ជាមួយ Leipzing ផុត​កំណត់​នៅ​ខែ១៥ខែមិថុនា​ហើយ​ពេល​នេះតោខៀវ​គឺ​ជា​ក្លិប​តែ​ម្នាក់​ឯង​និង​ឈរ​មុខ​គេ​ដែល​អាច​ទទួល​បានហត្ថលេខកីឡាករ​វ័យ​២៤ឆ្នាំ។

ប្រសិន​បើ​គាត់​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Stamford Bridge គាត់​នឹង​ស៊ីញេកុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥​ហើយ​រក​លុយ​បាន១០លាន​អឺរ៉ូក្នុងមួយឆ្នាំ។ Liverpool ពិត​ជា​ចង់​បាន​ Werner ពិត​មែន​ប៉ុន្តែ​ពួក​គេ​បដិសេធ​មិន​ចំណាយ​លុយ​ផ្ដាច់​កុងត្រា ៤៩លាន​ផោន​ហើយ​ពួក​គេ​ចង់​ចំណាយ​ត្រឹម​តែ ជាង៣៥លាន​ផោន​ប៉ុណ្ណោះ ប៉ុន្តែ Leipzing មិន​យល់​ព្រម។ ក្រោយមក! Liverpool ក៏​បោះ​បង់គោលបំណង​នេះ ខណៈ​ពួក​គេ​គិត​ថា​ជម្រើសក្នុង​តំបន់​ប្រយុទ្ធបច្ចុប្បន្ន​កំពុងតែ​ពេញ​សាច់​រួច​ទៅ​ហើយ។

រដូវ​កាល​នេះ! Werner រក​បាន ២៥​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​២៩​ប្រកួតឲ្យ​ RB Leipzing ក្នុង​ពាន​រង្វាន់ Bundesliga ៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628